កាពិតចឹងសោះ ទើបប្អូនប្រុសនាយទុយ ម្នាក់នេះ តាមយ៉ាងស្អិតគ្រប់សកម្មភាព ឌួង ហ្សូរីដា

0

ស្ទើរតែគ្រប់សកម្មភាពទៅណាមកណារបស់ អតីតពិធីការិនី កញ្ញា ឌួង ហ្សូរីដា គេឃើញក្មេងកំលោះម្នាក់ ដែលជាប្អូនបង្កើតរបស់ លោក អ៉ឹង រដ្ឋា ហៅទុយ ដើរអមដំណើរយ៉ាងជិតស្និទ្ធិ រហូតត្រូវបានអ្នកខ្លះសង្ស័យថាមានទំនាក់ទំនងមិនធម្មតាជាមួយនាង។ ជាក់ស្ដែងក្នងដំណើរកម្សាន្តរបស់នាង និង គ្រួសារ នៅកោះរ៉ុងសន្លឹម ក៏ឃើញបុរសសង្សារម្នាក់នេះ ទៅជាមួយផងដែរ ខណៈដែលអ្នកទាំងពីរក៏បង្ហោះរូបធ្វើអោយអ្នកខ្លះយល់ច្រលំ។

ជាមួយនឹងរូបថតជាច្រើនសន្លឹក ដែលគេតែងតែឃើញប្អូនប្រុសរបស់នាយទុយ ជាមួយនឹង ឌួង ហ្សូរីដា នេះ នាងបានចេញមុខបញ្ជាក់ថា ការពិតហេតុផលដែលនាងទៅណាមកណា ឬ ក៏ធ្វើអ្វីក៏មិនដែលចោល ប្អូនពៅរបស់នាយទុយម្នាក់នេះ គឺដោយសារតែហេតុផលថា ប្អូនប្រុសនាយទុយរូបនេះ គឺជាអ្នកឯកទេសផ្នែកផាត់មុខ សាក់ចិញ្ចើម និងធ្វើសក់ដ៏ជំនាញ ដែលជួយអោយនាងស្រស់ស្អាត ត្រូវតាមបរិយាកាស និង សំលៀកបំពាក់ប៉ុណ្ណោះ។ កញ្ញាថា អ្នកផាត់មុខ និង ធ្វើសក់អោយខ្លួនកន្លងមកសុទ្ធតែជំនាញ និង ប៉ិនប្រសព្វ ប៉ុន្តែមកពីក្រោយទទួលបានការផាត់មុខ និង ធ្វើសក់ពីប្រុសក្មេងម្នាក់នេះ ស្រាប់តែពេញចិត្តខ្លាំង ទើបស្រលាញ់រាប់អាន ហើយចាត់ទុកជាប្អូនផង និង ជាជាងប្រចាំផង គ្រប់ពេលនាងទទួលកម្មវិធី ឬ ទៅថតរូបនៅកន្លែងណាៗតែម្ដង។

ឌួង ហ្សូរីដា បន្តថា លោកគឺជាប្អូនប្រុសពៅរបស់ លោក អ៉ឹង រដ្ឋា ហៅទុយ បន្ទាប់ពីកញ្ញា អ៉ឹង និមល ដោយមានជំនាញផាត់មុខ សាក់ចិញ្ចើម និង ធ្វើសក់យ៉ាងជំនាញ ដោយនាងមានអ្នកចង់ផាត់មុខប្រចាំអោយមិនតិចទេ ប៉ុន្តែនៅតែសុខចិត្តជ្រើសយកបុរសម្នាក់នេះ ព្រោះតែពេញចិត្តជាងគេនឹងថ្វីដៃសាក់ចិញ្ចើម តាមទម្រង់មុខ។ លោកមានឈ្មោះថា អ៉ឹង វឌ្ឍនា ហៅ ហួត ឬ នុយ ដោយលោកគឺជាប្អូនពៅរបស់នាយទុយ ហើយក៏មាននិស្ស័យប្រឡូកសិល្បៈខ្លះៗផងដែរ ប៉ុន្តែមកពីរវល់នឹងជំនាញ Make Up ពេក ទើបមិនដើរតាមគន្លងបងៗ។ ជាមួយនឹងការបញ្ជាក់នេះ ទើបធ្វើអោយគេលែងយល់ច្រលំអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ បន្ទាប់ពីទៅណាមកណាកម្របាត់គ្នា នៅគ្រប់កម្មវិធីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here