បុរសជាច្រើនបានលេបទឹកមាត់ និងសរសើរជាពន់ពេក ពេលបានឃើញសម្រស់ បវរកញ្ញា ចក្រវាឡកម្ពុជា២០១៨ រឿន ណាត។នាងបានលេងឈុត ហែលទឹកពណ៌ក្រហមយ៉ាងឆាល់ ស្វាគមន៍ឆ្នាំថ្មី២០២១ កាដូអ្នកគាំទ្រ នៅតំបន់សមុទ្រ។ ម្ល៉ោះហើយគេឯង សរសើរហើយពិតជា មិននឹកស្មានថា រឿង ណាត បង្ហាញមុខកាន់តែយូរសម្រស់នៅតែស្អាតជាលំដាប់។

ស្រីស្អាត រឿន ណាត ដែលមានកែវភ្នែកស្រទន់ បន្ទាប់ពីប្រលងបវរកញ្ញាចក្រវាឡពិភពលោកឆ្នាំ ២០១៨ ចប់ភ្លាម កញ្ញា រឿន ណាត បានបង្ហាញមុខថតខ្សែភាពយន្ដឱ្យផលិតកម្មសាស្ត្រា (Sastra Film) តាមរយៈភាពយន្ដជីវិតដំបូងបង្អស់ គឺរឿង «រឹងមាំ»។ បន្ដមកទៀត ក៏ចេញមុខក្នុងរឿង «មនុស្សពិត» និងរឿងចុងក្រោយនេះ គឺរឿង «សង្សារចាស់» ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ហ្វេនៗតែម្ដង៕អតីត​បវរកញ្ញាចក្រវាឡកម្ពុជាប្រចាំឆ្នាំ ២០១៨ រូបនេះ បានបង្ហោះសារឱ្យដឹងថា «ត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើជាគណ:កម្មការ​ប្រកួតសម្រស់ថ្មី សូមអរគុណ»។ ជាការពិតណាស់ ទាំងរូបសម្រស់ស្រស់ស្អាត និងមានភាពឆ្លាតវ័យ ទើបបានជាបវរកញ្ញាចក្រវាឡកម្ពុជាប្រចាំឆ្នាំ ២០១៨ រូបនេះ ទទួលបានឱកាសជាគណៈកម្មការ ជ្រើសរើសបេក្ខភាពឆ្នើម និងស្រស់ស្អាតលេចធ្លោក្នុងកម្មវិធីថ្មីនេះវិញម្ដង។ កញ្ញា បានបញ្ជាក់ថា «ខ្ញុំត្រូវបានទទួលឱកាសជាគណៈកម្មការជ្រើសរើសបេក្ខនារីរូបស្អាតម្នាក់ ដើម្បីចូលរួមកម្មវិធីឆ្នាំថ្មីខាងមុននេះ។ តែចំពោះឈ្មោះកម្មវិធី ខ្ញុំសុំលាក់ឈ្មោះសិន ព្រោះចង់ឱ្យបងប្អូនតាមដានបន្ដទៀត។ តើមានអ្វីប្លែកសម្រាប់ឆ្នាំថ្មីនាពេលខាងមុខនេះ»។

រូបរាងល្វតល្វន់ យេរៗរបស់រឿន ណាត នៅតែទទួលបានការពញ្ញាក់អារម្មណ៍ ហើយប្រុសៗទាំងឡាយពិតជាមើលទៅគួរអោយចូលចិត្តនាងណាស់ ពិតជាលេខ១សម្រស់។ រឿន ណាត ត្រូវបានក្លាយជានារីកំពូលសម្រស់ ដាច់គេខាងវិស័យ បវរកញ្ញា ។នាងនេះហើយដែលញាំងអោយ វិស័យបវរកញ្ញាកម្ពុជា ប្រកួតក្រោយៗមកទៀតមានភាពផ្ទុះការទាក់ទាញ។ បែបនេះទើបអោយតែកាេប្រឡង បវរកញ្ញាឃើញថាមហាជនតាមដានពេញហ្វេសបុក ជាប្រចាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here