ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថា តារាហ្វេសប៊ុក លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ កាន់តែជោគជ័យខ្លាំងនៅក្នងអាជីវកម្ម និង មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងនាមជាតារា Tik Tok និងជាម្ចាស់ជំនួញដែលមានទឹកចិត្តសប្បុរសធម៌។ ជាក់ស្ដែង នៅអំឡុងខែមករា ក្នុងឆ្នាំ២០២១ នេះ លោកស្រីនឹងត្រៀមបង្អួតសាខាហាងថែរក្សាសម្រស់ធំមួយ បន្ទាប់ពីហាងអាជីវកម្មរបស់លោកមួយនេះ មិនអាចផ្គត់ផ្គង់តម្រូវការភ្ញៀវគ្រាន់។

លោកស្រី រៃ សុភា បានថ្លែងបញ្ជាក់ថា នៅក្នុងហាង Sophea Skin Care របស់លោកស្រី នឹងបង្ហាញសាខាធំថ្មី នៅប៉ុន្មានថ្ងៃខាងមុខហើយ ដោយទីតាំងមួយនេះ គឺចាត់ទុកថាគឺជាទីតាំងធំ និងមានការចំណាយច្រើន បន្ទាប់ពីហាង៣ទីតាំងដែលមានស្រាប់ ទប់ភ្ញៀវលេងកើត។ លោកស្រីថា គឺ Sophea Skin Care ទាំង៣ទីតាំង ទទួលបានការគាំទ្រខ្លាំងបំផុត លើសេវាកម្មគ្រប់ផ្នែក ដូចជា ព្យាបាលមុន ញិចមុន ម៉ាស្សាមុខ និង ស្ទីមមុខ ដោយសេវាលើផ្ទៃមុខមួយចប់នេះ តម្លៃតែ៧ដុល្លារប៉ុណ្ណោះ។ សេវាញិចមុន ម៉ាស្សាមុខ ស្ទីមមុខ និង ចាក់សេរ៉ូមវីតាមីនលើផ្ទៃមុខធ្វើអោយ ស បំបាត់ជាំ បំបាត់ជ្រួញ ធ្វើអោយស្បែកមុខទន់ មួយកញ្ចប់នេះតម្លៃត្រឹមតែ៣៥ដុល្លារ។ សេវាសម្រកខ្លាញ់ដើមដៃ កំភួនជើង ក្បាលពោះ បង្រួមស្លាបច្រមុះ ដេរផ្ចិតមុខប្រហោង មុខខ្មូត និង សេវាបណ្ដុះខ្ទង់ច្រមុះ តាមបែបកូរ៉េ គឺសុទ្ធតែជាសេវា ដែលធ្វើអោយមានការគាំទ្រខ្លាំងនៅក្នុងហាងទាំងមូល។ សេវាកម្មទាំងនេះ គេឃើញបណ្ដាភ្ញៀវទាំងប្រុសទាំងស្រី តម្រង់ជួរគ្នាចាប់លេខធ្វើមិនទាន់រាល់ថ្ងៃនោះផង ទើបលោកស្រីសម្រេចចិត្តពង្រីកសាខាថ្មីមួយទៀតនៅក្បែរផ្សារសុវណ្ណាដោយសាខាថ្មីនេះ គឺស្ថិតនៅចំហៀងផ្សារសុវណ្ណា ចូលតាមច្រកហាងកាហ្វេ Amazone និងជាផ្ទះកែងដែលស្ថិតនៅលើផ្លូវអាជីវកម្ម។ សាខាថ្មីនេះ នឹងដំណើរការទទួលភ្ញៀវនៅថ្ងៃទី៨ ខែមករានេះហើយ ខណៈដែលពិធីបើកសម្ពោធធំ ឬ យ៉ាងណា គឺនឹងជ្រើសថ្ងៃបន្ទាប់ តែក៏អាចមិនធ្វើចាំមើលស្ថានភាពជាក់ស្ដែង។ លោស្រីថា ខ្លួនមានជំនាញ ផ្នែកវះកាត់ផ្ទៃមុខគ្រប់ផ្នែក តែសម្រាប់ហាងទាំងមូល មិនទទួលសេវាកម្មវះកាត់នោះទេ ពោលគឺផ្ដោតតែលើសេវាព្យាបាលមុខ និងធ្វើផ្ទៃមុខអោយក្មេងជាងវ័យ។ ក្រៅពីនោះ ហាងរបស់លោកស្រី ក៏មានលក់ផលិតផលបំបាត់មុន បំបាត់ជាំ និង ផលិតផលម៉ាស់ធម្មជាតិផងដែរ សម្រាប់អ្នកពិបាកមកទទួលសេវាក្នុងហាងញឹកញាប់់។ លោកស្រីថាគ្រាន់តែគិតត្រួសៗលើម៉ាស៊ីនប៉ុន្មានគ្រឿងអស់ចូលជាង៣០ម៉ឺនដុល្លារទៅហើយ ទើបមិនទាន់ដឹងថា ក្នងហាងថ្មីនេះ នឹងចំណាយអស់ប៉ុន្មានអោយប្រាកដឡើយ។ លោកស្រីថា គម្រោងទាំងមូលគឺខ្វះទិញចូលៗ ដូច្នេះគឺទំហ៊ំចំណាយគឺមិនអាចនឹងដឹងតួលេខកើតទេ។

វត្តមានហាងថ្មីរបស់លោកស្រី កាន់តែតែបង្ហាញពីភាពជោគជ័យក្នុងអាជីវកម្ម ខណៈដែលហាង Sophea Skin Care ទាំងនៅសាខាចាស់ជិតផ្សារសុវណ្ណា ទាំងនៅផ្សារទួលពង្រ និង នៅសៀមរាប ក៏សុទ្ធតែភ្ញៀវណែន ដល់ថ្នាក់ភ្ញៀវខ្លះ អង្គុយចាំ២ម៉ោង នៅមិនទាន់បានចូលក៏មាន។ វត្តមានហាងនេះ ក៏លេចរូបរាង ក្រោយពេលលោកស្រីកាន់តែល្បី ព្រោះមានមុខមាត់ស្រដៀង ផាកប៊ូម តារាកូរ៉េ និង បន្ទាប់ពីលោកស្រី ចាប់ផ្ដើមលេចធ្លោក្នុងការងារសប្បុរសធម៌។ លោកស្រីក៏ត្រូវគេដឹងថា គឺជាអ្នកជំនួញជោគជ័យម្នាក់ពីបាតដៃទទេ រហូតក្លាយជាម្ចាស់ទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភផងដែរ។ ក្រៅពីវីឡាធំស្កឹមស្កៃមួយកន្លែង លោកស្រីត្រូវគេដឹងថា មានរថយន្តផ្ទាល់ខ្លួនម៉ាក Lexus LX 570 តម្លៃជាង24ម៉ឺនដុល្លារ Ford 2020, ឡិចស៊ីស 300 មានផ្ទះ3កន្លែង ខុនដូ 1 និង ហាង៣ ដោយមិនទាន់បញ្ចូលអាជីវកម្មផ្សេង និង មុខរបររបស់ស្វាមី។

LEAVE A REPLY

Please enter your comment!
Please enter your name here