ម៉េម៉ាយក្មេងខ្ចី អ្នកនាង ភិន សុដាលីស បានបង្ហាញសំណេរមួយឃ្លាពោរពេញដោយអត្ថន័យនិយាយទៅកាន់កូនស្រី ក្នុងពេលដែលគេដឹងថា កូនស្រីរបស់នាង គឺជាដំណក់ឈាមរបស់លោក ប៉ែន ចំរ៉ុង និង ជាក្មេងស្រីដែលមានតែនាងជាម្ដាយ ជាអ្នកមើលខុសត្រូវតែម្នាក់ឯង ដោយលោក ប៉ែន ចំរ៉ុង មិនមានទំនាក់ទំនងក្នុងនាមជាឪពុកនោះឡើយ។

អ្នកនាង បានសរសេរថា”កូន​ឈាន​ទៅ​មុខ​ បេី​កូន​ដួល​ កូន​ងេីប​ឡើង​ រួច​ដេីរ​​ទៅ​មុខ​ទៀត​។ ម៉ែ​នៅ​ពីក្រោយ​ ចាំមេីល​កូន​ ចាំ​ជួយកូន​ជានិច្ច​។ សូម​កូន​ចាំ​ថា​ ឧបសគ្គ​ជា​ភ្ញៀវ​ប្រចាំ​ជីវិត​ កូន​ទៅ​ណា​ក៏​គេច​មិន​ផុត​ដែរ​ កូន​ត្រូវ​រៀន​ទទួល​ដោះស្រាយ​វា​ ដោយ​ស្មារតី​ស្វាហាប់​ កុំ​ខ្លាច​ កុំ​គេច​ពី​វា​អី​ …ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីស ទើបជីវិតមានន័យ 🥰❤️”។ សំណេររបស់អ្នកនាង បង្ហាញពីការទទួលខុសត្រូវ និង ផ្ដល់ភាពកក់ក្ដៅយ៉ាងខ្លាំងដល់កូនស្រី បើទោះជាកូនរបស់អ្នកនាង មិនទទួលបានការទទួលខុសត្រូវ និង ការថ្នាក់ថ្នមពី លោក ប៉ែន ចំរ៉ុង ជាឪពុក តាំងពីក្នុងពោះ មកទល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here