ឃីម រតនៈ ទុក្ខជាន់លើកទុក្ខ ! យាយបង្កើតស្លាប់ស្របពេលដែលជម្ងឺរបស់លោកនៅមិនទាន់ជា

0

តារាសម្ដែង លោក ឃីម រតនៈ ត្រូវគេឃើញបង្ហោះរឿងជីដូនទទួលមរណភាពយ៉ាងគួរអោយសង្វេគនៅលើហ្វេសប៊ុក កាលពីថ្ងៃទី៥ មករា យប់រំលងអាធ្រាតុ ចូលទី៦ មករា ឆ្នាំ២០២០។ លោកបានធ្វើដំណើរទាំងកណ្ដាលយប់ពីខេត្តកំពង់ឆ្នាំងមកភ្នំពេញ ខណៈដែលសុខភាពរបស់លោកក៏ធ្វើទុក្ខជាប្រចាំព្រោះតែមហារីកពោះវៀនធំ នៅមិនទាន់ជាសះ។

យោងតាមការបង្ហោះ ជីដូនរបស់លោកដែលទើបតែទទួលមរណភាពនេះ គឺមានជម្ងឺរាំរ៉ៃជាយូរមកហើយ ហើយនេះគឺជាម្ដាយបង្កើតរបស់ម្ដាយលោកដែលបាត់បង់ជីវិត។ លោកត្រូវបង្ខំមកទាំងឈឺដើម្បីចូលរួមបុណ្យសពរបស់ជីដូន ដែលបានធ្វើឡើងនៅក្នុងបុរីលឹមឈាងហាក់ ក្នុងទីតាំងវាលស្បូវ ព្រោះតែមិនអាចខកខាន។ នេះគឺជាទុក្ខសោកមួយថ្មី បន្ទាប់ពីលោកទើបតែមានទុក្ខធុរៈម្ដាយចូលសង្គ្រោះបន្ទាន់ ព្រោះតែជម្ងឺធ្ងន់ធ្ងរ និង បន្ទាប់ពីលោកក៏មានជម្ងឺប្រចាំកាយ ដែលម្ដងក៏ធូរស្រាល ម្ដងក៏ធ្ងន់ធ្ងរ ជាពិសេសនៅពេលលោកគិតច្រើន និង មានភាពស្មុគស្មាញខ្លាំង។ ជាក់ស្ដែងក្នុងប៉ុន្មានថ្ងៃនេះ ស្ថានភាពសុខភាពរបស់លោកចុះខ្សោយយ៉ាងខ្លាំង ដោយសារតែលោកស្មុគស្មាញរឿងប្រាក់ចំណូលធ្លាក់ចុះ និង បាត់បង់ការសម្ដែង ដោយលោកបានបង្ហោះត្អូញត្អែរពីការធ្វើទុក្ខជារឿយៗនោះផង។ យ៉ាងណាមិញ លោកតែងតែបដិសេធមិនទទួលយកជំនួយពីសប្បុរសជននានារាល់ពេលមានទុក្ខនោះទេ ដោយលោកលើកឡើងថា បានត្រឹមតែមានការយកចិត្តទុកដាក់គឺអស់ចិត្ត។ លោកបន្តថា ជម្ងឺរបស់លោកនៅតែបន្តលេបថ្នាំ ហើយជម្ងឺបាក់ទឹកចិត្ត ហាក់វាយលុករាងកាយលោកច្រើនជាង នៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here