ថន លក្ខិណា មានអាយុច្រើនហើយប៉ុន្តែមិនដឹងពេលណា ចូលរោងការ

0

កញ្ញា ថន លក្ខិណា ដែលលេចធ្លោ នៅទូរទស្សន៍ហង្សមាស ជាពិធីការិនី នៅតែបិទខ្ចប់ឱកាស មិនទាន់បើកបេះដូងទទួលយកស្នេហ៍។ ឬមួយនាងមានម្ចាស់ចិត្តហើយ តែលាក់សិន។ យ៉ាងណាតារាស្រីវ័យ ប្រហែលៗនាងគេ ចូលរោងការរួចរាល់ អស់នៅឡើយតែនាង ពេលណាសម្រេចគិតបើ អាយុចាប់ផ្តើមបោះទៅមុខ ប្រយ័ត្នហួសពេល។

លោកអ្នកអាចច្បាស់ជាស្គាល់អតីតតារាសម្តែង បច្ចុប្បន្នជាពិធីការនីល្បីឈ្មោះបោះសម្លេងមួយរូប គឺកញ្ញា ថន លក្ខិណា ត្បិតវ័យជ្រេបន្តិចហើយក្តី តែបើនិយាយពីសម្រស់របស់នាងវិញត្រូវគេមើលឃើញថា នាងមើលទៅនៅតែក្មេងហើយកាន់តែស្រស់ស្អាតខ្លាំងឡើង ជាក់ស្តែងរូបថតប៉ុន្មានក្នុងថ្ងៃកំណើតរបស់នាងកាលពីថ្មីៗនេះ ថន លក្ខិណា មើលទៅនាងមាន ភាពស្រស់ស្អាតនិងក្មេង ជាងវ័យស្របពេល ដែលនាង មិនសូវធ្លាប់មានពត៌មាន រឿងវិបត្តិស្នេហាដូចតារា មួយចំនួន ឡើយ ។

មានការ លើកឡើងថាដោយសារតែ មិនសូវមាន ពេលវេលាគិតគូរឿងស្នេហា ទើបធ្វើឲ្យថន លក្ខិណា មិនសូវឈឺក្បាល រឿង ស្នេហា បែកបាក់ដូច្នេះហើយទើប នាង ជានារី ម្នាក់ដែល មិនមានទុក្ខកង្វល់ ដែលជា ដើមចម ធ្វើឲ្យនាងនៅតែរក្សាបាន សម្រស់ស្រស់ស្អាតជានិច្ច។យ៉ាងណាមិញ នេះគ្រាន់ជាការលើកឡើងមួយចំនួនប៉ុណ្ណោះ ដោយឡែកការពិតពីក្រោយភាពស្រស់ស្អាតរបស់ពិធីការនីរូបនេះយ៉ាងណានោះ គឺពុំទាន់មានការបកស្រាយឡើយពីសាម៉ីខ្លួននៅឡើយទេ។ អ្នកគាំទ្រនាង កំពុងតាមដានតទៅទៀតថា បុរសពិតមួយណាដែល អាចទាញចិត្តរឹងរបស់លក្ខិណា អោយប្រគល់ស្នេហ៍បាននោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here