កុល ដាវី និង សុខ រក្សា ទន្ទឹងមានកូនជាថ្មីម្តងទៀត

0

ក្រោយពេលភ្លាត់ ស្នៀតជាមួយកូនដំបូងពពោះហើយ មិននៅបង្កអោយអារម្មណ៍ កុល ដាវីស្ទើរតែប្រះ។រហញតដេកយំ និងមានពេលខ្លះគិតខ្លីចង់សម្លាប់ខ្លួនក៏ឃើញ។ យ៉ាងណាឆ្លងកាត់រឿងនេះដាវី ផ្តាំអោយស្ត្រីយើងមាន ពោះពុង ប្រយ័ត្នបំផុតពេលមានកូន បាន២ទៅ៣ខែ។ នាងមិនបានប្រយ័ត្នជារឿងធំ ធ្វើអោយ មានវិបត្តិស្មានមិនដល់។

យ៉ាងណា បើទោះបីជាមានបញ្ហាកូនដំបូងនាពេលនេះក៏ដោយ ប៉ុន្តែទាំងលោក សុខ រក្សា និង កុល ដាវី នៅតែសន្សំចិត្តនឹងសម្រេចក្តីស្រមៃរបស់ពួកគេ ដោយនឹងយកកូនម្តងទៀតមិនអង្អង់យូរ ដើម្បីធ្វើជីវិតគ្រួសាររបស់ពួកគេកាន់តែមានសុភមង្គល។
ការកត់សម្គាល់កាលពីអំឡុងថ្ងៃខួបកំណើតរបស់ភរិយានាង កុល ដាវី កាលពីពេលថ្មីៗនេះម្ចាស់បទ ទឹកលើផ្កាឈូក លោក សុខ រក្សា បានបង្ហោះរូបភាពអោយថើបយ៉ាងផ្អែមល្ហែមជាមួយនឹងភរិយា ដោយអមជាមួយនឹងសារថាប្តីសូមជូនពរថ្ងៃខួបកំណើត🎂ប្រពន្ធជាទីស្រលាញ់របស់បង សូមអោយមានសម្រស់កាន់តែស្រស់ស្អាត សុខភាពល្អ ជោគជ័យជាមួយមុខរបររកស៊ី ។
បន្ថែមពីលើសារជូនពរភរិយានាពេលនេះលោក សុខ រក្សា ក៏បានបញ្ជាក់នូវអត្ថន័យចុងក្រោយថា សូមអោយស្នេហាពួកយើងរស់នៅបានយូអង្វែងរហូតចាស់កាន់ឈើច្រត់ និង សូមអោយពួកយើងឆាប់មានបុត្រជាទីស្រលាញ់រស់នៅជុំគ្នាមានសុភមង្គល។

បញ្ជាក់ថា តារាចម្រៀងលោក សុខ រក្សា នៅតែបង្ហាញក្តីរំពឹងនឹងទទួលបានចំណងដៃកូនដំបូងជាថ្មីរបស់ខ្លួនឡើងវិញនាពេលឆាប់ៗនេះ បើទោះបីជាភរិយារបស់លោកបានជួបបញ្ហាកូនលើកដំបូងកាលពីពេលថ្មីៗនេះក៏ដោយ។
ធ្លាប់បរាជ័យក្តីសង្ឃឹមនៅក្នុងការមានកូនលើកដំបូងនោះ ទាំងលោក សុខ រក្សា និងនាង កុល ដាវី នៅតែបន្តការសន្សំចិត្តនឹងទទួលបានកូនម្តងទៀតនាពេលឆាប់ខាងមុខនេះ ដើម្បីរឹតចំណងស្នេហ៍របស់ពួកគេកាន់តែរឹងមាំ ក្នុងពេលដែលវ័យរបស់ពួកគេក៏កាន់តែជ្រេបន្តិចហើយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here