កញ្ញា លៀង សំណាង មានប្រវត្តិ ចូលសិល្បៈតាំងពី អាយុ១៣ឆ្នាំ ដោយតួនាទីដើរច្រៀងតាមអ័រកេសការ ក្នុងតម្លៃ មួយដែលតិចតួចដើម្បីមកបំពេញ ជីវភាពគ្រួសារ។ បើទោះជាពេលនេះ លៀង សំណាងមានឱកាស ឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍នានាញឹកញាប់ មានការងារច្រើនតែ អោយតែរំលឹកការងារពីមុនគឺក្តុក្តួល។

បើនិយាយពីការច្រៀង លៀង សំណាង ធ្លាប់អុកលុកការប្រឡង ចម្រៀងធំៗលំដាប់ពិភពលោកដូច ខេមបូឌាអាយឌល និងX factor Cambodia ។ មិនអាចដើរដល់ការកាន់ពាន តែនេះជាការដកយកបទពិសោធន៍មួយ ក្នុងប្រវត្តិប្រឡងធំៗ។ បើនិយាយដល់រឿង ដើរច្រៀងតាមរោងការនៅខេត្ត ឃើញថាពុះពារខ្លាំង ដូចជា ជិះឡានតែលើដំបូលឡានប៉ុណ្ណោះ។ មិនដែលតាំងចិត្តដកថយ ពេលនេះ លៀង សំណាង បានដើរដល់គោលដៅច្រើនដូចជា ច្រៀងតាមកញ្ចក់ទូរទស្សន៍នានាផងដែរ។

លៀង សំណាង រំពឹងថា អាជីពចម្រៀង របស់នាង នៅផុសត្រដែតល្អបន្តទៀត ដើម្បីបានឆក់យកការលេចធ្លោដូចគេ។ ធ្លាប់ឆ្លងកាត់ការលំបាក កន្លងទៅទោះជាយ៉ាងណានាង មិនរុញរា ចោលនិស្ស័យសិល្បៈដែរ។ហោចណាស់ពេលនេះ បានបង្ហាញមុខ តាមវេទិកាធំៗ ដែលចាត់ទុកថា ជាសំណាងមួយរបស់ខ្លួន អាចធ្វើបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here