តារាលេចធ្លោនាំគ្នាលេងម៉ូដសក់កាត់ខ្លី

0

មានការកត់សម្គាល់ឃើញថា តារាលេចធ្លោចាស់ថ្មី ប៉ុន្មានរូបមកហើយ បានបន្តនាំគ្នាលេងម៉ូដសក់ថ្មីប្លែកៗគ្នា ។ ក្រោយពេលនាំគ្នាកាត់សក់ឃើញថា ម្នាក់ៗមុខប្លែកគួរអោយចាប់អារម្មណ៍ ខ្លះក្មេងជាងវ័យ។ បែបនេះហើយ បានប្រែអោយឆ្នាំថ្មី២០២១ តារាស្រីៗ ពេញនិយមលេងសក់ត្រឹមស្មាបន្តបន្ទាប់គ្នា។

តារាទាំងនោះត្រូវគេមើលឃើញថា មាន អ្នកនាង យុគ ចិន្តា កញ្ញាបេប៊ី គង់ ច័ន្ទស្រីមុំ និងស្រីស្អាតទើបប្តូរឈ្មោះ ឃីម រីយ៉ា។ លើសពីនោះបើមើលទៅលើ អ្នកនាង យុគ ចិន្តា មើលទៅសភាពប្លែក ហើយសម្រស់ក្មេងជាងមុន ដែលទទួលបានការលើកសរសើរ។ ចំណែកបេប៊ី ក៏មើលទៅមានសភាពប្លែកមិនដូចមុនដែរ។សក់ខ្លី ត្រឹមស្មារបស់ នាងពិតជាទាក់ចិត្តអ្នកគាំទ្រ ។ ឯសម្រស់វិញក៏ឃើញថា ស្អាតធ្វើអោយប្រុសតាមចែចង់តែម្តង។ ចំណែក គង់ ច័ន្ទស្រីមុំវិញ តាំងពីលេងម៉ូដសក់ថ្មីខ្លីមកក៏ ឃើញថាកប ជាមួយការងារ និងមុខជំនួញ។ ពិសេសតួនាទី នៃពិធីការិនី របស់អ្នកនាងក៏ ត្រដែតត្រដឹម ល្អលេចធ្លោស្មានមិនដល់។អ្នកនាងខាត់ សុឃីម ក៏ជាប់ឈ្មោះខាង និយមសក់ខ្លី តាំងពីដើមរួចហើយ ដោយកម្រឃើញអ្នកនាងទុក អោយវែងបានយូរ។ ទុកសក់ខ្លី បែបនេះធ្វើអោយអ្នកនាង ហាក់មានភាពទាក់ទាញ កាក់កបជាមួយសិល្បៈ។
ឃីម រីយ៉ា ដែលគេស្គាល់ថា ឃឹម ចរិយា ក៏ដូរម៉ូដសក់មិនអោយ ចាញ់គេឡើយមើលទៅក៏ប្លែក សាហាវ ។ នាងតាំងពីប្តូរឈ្មោះ និងសក់មកឃើញថា សម្បូរការងារជាងមុន សូម្បីតែសាមីខ្លួនក៏យល់ឃើញ បែបនេះដែរ។ យ៉ុង ចាន់កណ្ណិកា តារាតូចច្រឡឹង ដែលលាឈប់សិល្បៈ បង្កើតជំនួញ បានពេញចិត្តសក់ខ្លី បែបនេះតាំងពី នៅវិថីសិល្បៈមកម្ល៉េះ។ ទម្រង់មុខរបស់អ្នកនាងពិតជាសម ហើយញឹកញាប់ក៏កម្រទុកអោយវែងដែរ។

យ៉ាងណា សិល្បៈទាល់តែមានអ្វីប្លែកទើប មើលទៅគួរអោយទាក់ចិត្ត។ឯ អ្នកសិល្បៈច្រើនតែនឹករកទំនុកថ្មីៗ ដើម្បីទាក់ទាញអ្នកគាំទ្រអោយប្លែកអារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here