មានការចាប់អារម្មណ៍ពេញ បណ្តាញសង្គមដោយសារ តែគេបានឃើញ លោកណា ខុនតារាសម្តែងដែល ត្រូវប៉ាន់រឿងភាគ បានភ្ជាប់ខ្លួនជាមួយ ស្ត្រីមេម៉ាយម្នាក់។ លើសពីនោះ លោកថែមទាំងបានសម្រេចជ្រើសរើស ជាគូអនាគតដោយបានបាន ចាត់ទុកជាស្នេហា ប្តូរផ្តាច់។ នេះជាវាសនាកត់និងជា និស្ស័យដែលបានកំណត់ទុក។

លោក ណាខុន បានសម្រេចរស់នៅជាប្តីប្រពន្ធក្រោមដំបូលផ្ទះតែមួយជាមួយស្ត្រីមេម៉ាយកូនមួយ បន្ទាប់ពីពួកគេបានបង្ហញនូវចិញ្ចៀនគូស្នេហ៍អមដោយអំបោសក្រហមចងដៃរួមគ្នាកាលពីពេលថ្មីៗនេះ ខណះពេលតារារូបនេះតែងតែបង្ហាញពីចំណងស្នេហ៍យ៉ាងបើកចំហររបស់លោកដោយមិនលាក់លៀម។

មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាមកជាយូរក៏ដោយ ប៉ុន្តែកន្លងមកចំណងស្នេហ៍របស់លោក ណាខុន ហាក់មិនបានបញ្ចេញឲ្យមហាជនច្រើនបានដឹងឡើយ ទើបតែរយះពេលចុងក្រោយនេះប៉ុណ្ណោះដែលតារារូបនេះបានបើកចំហរ។
យ៉ាងណា បើទោះបីជាចំណងស្នេហ៍របស់ ណាខុន បានទទួលការរិះគន់ពីមហាជនមួយចំនួនដោយសារខាងស្រីមានវ័យច្រើនជាងលោកក៏ដោយ ប៉ុន្តែតារារូបនេះហាក់មិនបានចាប់អារម្មណ៍នូវការលើកឡើងទាំងនោះឡើយ ពោលលោកនៅតែបង្ហាញនូវភាពផ្អែមល្ហែម ជាមួយនឹងការហៅស្ត្រីរូបនោះជាភរិយាពេញៗមាត់ផងដែរ។

លោកថា លោកមិនខ្វល់រឿងរៀបការ ហើយក៏មិនខ្វល់ពីសម្តីនរណាដែរ សំខាន់ជីវិតគ្រួសារលោកមានក្តីសុខ ។
ទោះបីជាលោក ណាខុន មិនទាន់ប្រកាសរៀបការជាសាធារណៈ ប៉ុន្តែលោកបានហៅគូស្នេហ៍របស់ខ្លួនពេញៗមាត់ថា« ប្រពន្ធ » ថែមទាំងបានស្រឡាញ់កូនប្រុសរបស់ខ្លួនស្នេហ៍ខ្លួនដូចជាកូនបង្កើនទៀត ដែរទង្វើរនេះកាន់តែធ្វើឱ្យគូស្នេហ៍លោកស្រឡាញ់លោកទ្វេរដង ។

LEAVE A REPLY

Please enter your comment!
Please enter your name here