ឱក សុគន្ធកញ្ញា ឈប់បណ្តោយក្រោយបន្ធូរ

0

រយៈពេលជាច្រើនខែមកហើយ ដែល ឱក សុគន្ធកញ្ញា នៅស្ងប់ស្ងាត់បន្តិចជាមួយភាពមមាញឹក ក្នុងនាមជាស្ត្រីមេផ្ទះ។ អ្នកនាងស្ងាត់ចម្រៀងខ្លះក្នុងការចេញផ្សាយ។ប៉ុន្តែ វេទិកាតន្ត្រីនៃឆ្នាំ២០២១ អ្នកនាងសុំវ៉ា យកវិញហើយនៅពេលដែល ពន្យាពេលដើម្បីគ្រួសារអស់ច្រើនខែមកនោះ។

បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ ជាង១ឆ្នាំនោះ ទីបំផុត ឱក សុគន្ធកញ្ញា បានសម្រេចិត្តចេញមកតតាំងទីផ្សារចម្រៀងសាជាថ្មីឡើងវិញ នៅខែមករា ឆ្នាំ២០២១ នេះ ទាំងរូបរាងនិងគីឡូរបស់នាង មិនទាន់វិលមកដូចដើម។ សុគន្ធកញ្ញ ថា ឈរលើគោលការណ៍មិនព្រមចុះចាញ់ ទើបនាងអាចឈានមកដល់ចំណុចដូចសព្វថ្ងៃនេះបាន។អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ ឱក សុគន្ធកញ្ញា ចេញមកលើកនេះ នៅពេលដែលតារាចម្រៀងស្រីជូរមុខរបស់ហង្សមាស ដូចជា អ្នកនាងពេជ្រ សោភា, សួស វីសា និងសុគន្ធ និសា ជាដើម នៅតែស្ងប់ស្ងាត់ដូចគ្នា ហេតុនេះហើយគេជឿថា សុគន្ធកញ្ញា នៅតែមានប្រៀបជាងតារាផ្សេងៗទៀតដដែល ក្នុងការកាន់កាប់តំណែងកំពូលនៅផលិតកម្ម ដែលមានម្ចាស់ជាបងថ្លៃរបស់នាងនេះ គឺដូចការសន្និដ្ឋានរបស់អ្នកជំនាញសិល្បៈ ដែលលើកឡើងថា ហង្សមាស នឹងមិនបណ្ដោយឲ្យតារាណានៅលើសុគន្ធកញ្ញា ឡើយ។

ដោយឡែក ឱក សុគន្ធកញ្ញា វិញ ទោះជាពេលនេះ មានប្ដីនិងកូន១ក្ដី ប៉ុន្ដែអ្នកដឹកនាំកម្មវិធីសិល្បៈនៅតែអះអាងថា ប្អូនថ្លៃថៅកែហង្សមាស រូបនេះ មិនព្រមទម្លាក់ថ្លៃច្រៀងរាំ ឬថតស្ពតឡើយ គឺនៅតែស្ថិតក្នុងចំណោមតារាដែលមានតម្លៃខ្លួនថ្លៃដូចមុនដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here