ក្រោយពេលផ្ទុះរឿងរ៉ាវដក តំណែង សេង រដ្ឋា យ៉ាងកក្រើក បង្កអោយក្លាយជាប្រធានបទជជែកវែកញែកគ្នា យ៉ាងបែកផ្សែងរបស់អ្នកលេងបណ្តាញសង្គមហ្វេសបុក។ រហូតមានអ្នកខ្លះឆ្ងល់ ហើយសោកស្តាយបរសិនបើនាងត្រូវដកដោយសារ ក៏ឃើញ មានភាពល្អច្រើនបែបបវរកញ្ញា។ រហូតមានហ្វេនៗខ្លះ ស្រឡាញ់រដ្ឋា ក៏ខឹងខាងកម្មវិធីទាំងមិនទាន់ដឹង ដើមរឿងខ្វែងខ្វាត់បែបណា។

នៅពេលធ្លាយដំណឹងនេះ ហើយក្លាយជាការតាមដានទើប មានការចេញមុខសម្រួលគ្នារវាង ពីប្រភពមួយហើយលេចសញ្ញាខ្លះៗថា «ក្រោយពីបានសម្រួលគ្នារវាង Team Cambodia និង លោក អុិន សុភិន ដែលជាអ្នកគ្រប់គ្រង Miss Grand Cambodia រួចមក បានអោយឃេីញថា សេង រដ្ឋា អាចមានសង្ឃឹម រក្សាដំណែង និង មកុដរបស់នាង បេីសិននាងចូលរួមតាមការណាត់ជួបរបស់ក្រុមហ៊ុន ធ្វេីសន្នសីទការសែត ដេីម្បីសម្រួលគ្នា។ ដូចនេះ សេង រដ្ឋា គួរតែទៅចូលរួមដេីម្បីបញ្ជាក់ថាខ្លួនមិនមានកំហុស និងរកភាពស្អាកស្អំ កេរ្តិឈ្មោះ របស់នាងមកវិញ និងដេីម្បីប្រជាជនកម្ពុជាដែលចង់ឃេីញនាងតំណាអោយស្រ្តីខ្មែរលេីឆាកអន្តរជាតិ ក្នុងការប្រកួតបវរកញ្ញា Miss Grand Internationalឆ្នាំ២០២០-២០២១៕
ហេីយរីឯប្រាក់រង្វាន់ខាងក្រុមហ៊ុននឹងប្រគល់ជូនក្រោយការប្រកួត Miss Grand International ចប់!

គេសង្ឃឹមថា រឿងចម្រូងចម្រាស់មួយនេះ នឹងបាបញ្ចប់ទៅវិញលឿនឆាប់ៗ។ប្រសិនបើខាងសេង រដ្ឋា សម្រេចចិត្តធ្វើតាមការស្នើ ទៅតាមការសុំខាងលើនោះ។ គេមិនចង់ឃើញនាង ត្រូវចាកចេញក្រោយពេលខិតខំ ប្រឹងប្រែងតស៊ូប្រឡងពុះពារជាមួយ វិស័យបវរកញ្ញានេះ បានឆ្លងកាត់កម្មវិធីមួយចំនួនមកដែរ។ រំពឹងថាក្រោយភ្លៀងមេឃស្រឡះ ហើយស្រីស្អាតរូបនេះ ប្រមូលអារម្មណ៍ល្អមកធ្វើការដើម្បីលើកមុខមាត់លើឆាកអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here