បើទោះជាគ្មានសារភាព តែផលិតករ និងជាអ្នកដឹកនាំរឿងវ័យក្មេងឆ្លាត ពូកែ ចាន់ណា រ៉ូណាន និង តារាសម្ដែង កញ្ញា ឆាយ នីតា កំពុងធ្វើអោយគេសង្ស័យថា មានសម្ព័ន្ធស្នេហ៍ ខណៈដែលការបង្ហោះនេះ អ្នកខ្លះក៏យល់ថា គ្រាន់តែជារឿងលេងសើច។ រូបភាពផ្អែមល្ហែមរបស់លោក បានធ្វើអោយគេឯង ចាប់អារម្មណ៍មិនតិចទេ។

លោក រ៉ូណាន បានថតរូបបង្ហោះ ដោយយករូបលោកនិង កញ្ញា ឆាយ នីតា ធ្វើជាការបង្ហាញភាពស្និតស្នាល រហូតស្ទើរតែក្លាយជាថ្ពាល់ជាប់ច្រមុះដាក់គ្នា។ បើទោះជាមានការលើកឡើងថា នោះជារូបភាពជូនពរថ្ងៃកំណើត តែមហាជន និងមិត្តសិល្បករជាច្រើន ផ្អើលថានោះជាគូសង្សារ របស់កម្លោះរ៉ូណាន ដែលមានស្នាដៃផលិតរឿង។ ម្ល៉ោះហើយទើបបានធ្វើអោយគេឯងតាមសួរ ហើយខ្លះទៀតបានជូនពរជ័យ ដូចមែនទែន និងសុទ្ឋតែចង់ដឹងថាសង្សាមែនអត់។

ចាន់ណា រ៉ូណាន មានស្នាដៃខាងសរសេររឿង បានល្អពិសេសរឿង លងរន្ឋត់និងខ្មោច និងកំប្លែងឃើញថា សាកសមបំផុត។ស្ទីលផលិតកុនរបស់លោកខ្លាំង ហើយពេលដាក់បញ្ចាំងម្តងៗឃើញថា មនុស្សគាំទ្រចង់ចូលរួមទស្សនាពេញៗរោង។ ឆ្នាំ២០២១នេះ លោកត្រៀមបង្ហាញស្នាដៃខ្សែភាពយន្តថតរួចរាល់ ចាក់បញ្ចាំងតាមរោងខាងមុខរង់ចាំតែការ រើសពេលវេលា សមស្របណាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here