រួចផុតពីគ្រោះអគ្គីសភ័យ សាន ផានិត រលាកខ្ទះខ្លាញ់ ឡើងរលួយជើង

0

តារាចម្រៀង លោក សាន ផានិត បានបង្ហាញពីជើងដែលទើបតែរលាកខ្លាញ់ ដែលកាលពីពេលរងគ្រោះភ្លាមៗ គឺជើងរបស់លោកត្រូវខ្លាញ់កំពុងពុះស្រោចពីលើជើងធ្វើអោយរបកស្បែក លោក សាន ផានិត បានថ្លែងប្រាប់ផ្ទះតារាTvថា លោកបានរលាក ខ្លាញ់ជើងប៉ុន្មានថ្ងៃមកហើយដោយការរលាកនេះគឺបណ្តាលមកពីលោក ចៀនត្រីហើយប្រើភ្លើងខ្លាំងដែលបណ្តាលអោយភ្លើងឆាបឆេះខ្ទះ លោកបន្តថា ដោយខ្លាចមានបញ្ហាផ្ទុះ ហ្គាស រឺក៏ឆេះផ្ទះទើបលោកស្ទុះទៅលើកខ្ទះទាំងភ្លើងឆេះបណ្តាលអោយខ្លាញស្រោចពេញជើង ហើយរលាករលួយប្រអប់ជើង។ សភាពជើងនេះទើបតែបានធូរស្រាលប៉ុណ្ណោះទើបលោកហ៊ានបង្ហោះ ដោយពេលរលាកភ្លាមៗគឺរឡេះរលួយមិនអាចអោយលោកទៅណាមកណា រឺធ្វើអ្វីបាននោះផង។

លោក សាន ផានិត បានថ្លែងបន្តថានេះជាបទពិសោធន៍មួយដែលលោកបានជួបដោយលោកទទូចកុំអោយបងប្អូនយើងចៀន រឺក៏ឆារអ្វីៗដោយបើកភ្លើងខ្លាំង។ លោកថារលាកជើងគឺជារឿងដ៏អាក្រក់មួយបន្តែបើលោកមិនធ្វើបែបនោះទេគឺអាចនិងឆាបឆេះផ្ទះផង។ការបង្ហោះនេះក៏បញ្ជាក់ពីមូលហេតុមួយចំនួនដែលលោកអវត្តមានរាល់ការអញ្ជើញផ្សេងៗក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here