នាយព្រែកដែលពេលនេះ ពេញកម្លោះរូបរាងនងសង្ហា ផងនោះ បានធ្វើការសន្យាថា និងមើលថែរទាំងអ្នកម្តាយអោយល្អ បន្តទៀតហើយធ្វើជាកូនល្អ មិនអោយម្តាយព្រួយបារម្មណ៍ឡើយ។ ការនិយាយចំៗទៅមុខម្តាយធ្វើអោយ តារាកំប្លែងជើងចាស់អ្នកមីងយ៉យ រំជួលចិត្តរហូតស្រក់ទឹកភ្នែក។ នេះជាគម្រូអោយសម្រាប់យុវវ័យទាំងឡាយ ដែលមើលរំលងពី ការមើលថែរបស់មាតាបិតា។

នាយព្រែក ដែលបានលេចធ្លោជាតារាចម្រៀង និងពិធីករ កាន់តែទទួលបានប្រជាប្រិយភាពយ៉ាង ប្រសើរឡើងក្រោយការតស៊ូ ព្យាយាមអស់ជាច្រើនឆ្នាំ តាំងពីនៅកុមារភាពមក។បើទោះជា រកបានប្រជាប្រិយភាពល្អៗលោក ក៏នៅតែព្យាយាមរិះរកគន្លឹះថ្មីៗ បន្ថែមទៀតដើម្បី បម្រើទស្សនិកជន។ ថ្មីៗនេះ នាយ ព្រែក បានឡើងសម្ភាសន៍កម្មវិធីមួយ ហើយបាននិយាយនៅចំពោះម្តាថា តាំងពីតូចមក លោកដូចជាមិនមានអ្វីធ្វើបាបម្តាយខ្លាំងនោះទេ។ មិនដែលគេចសាលា ធ្វើអំពើពាលា ព្រោះក្នុងចំណោមបងប្អូន លោកនេះហើយនៅជិតគាត់ច្រើនជាងគេ។ដូចនេះឃើញសព្វគ្រប់ការលំបាក របស់អ្នកម្តាយបែបណា។ ម្ល៉ោះហើយលោកសន្យាថា និងបន្តការមើលថែម្តាយ និងបំពេញបំណងគាត់អោយបាន ។ ម្តាយខ្ញុំចង់បានផ្ទះតូចល្មម មានចម្ការវាលស្រែ ខ្យល់បរិសុទ្ឋ ពេលចាស់ទៅឈប់ពីសិល្បៈ ហើយចង់ជួបជុំកូនចៅ ពេលមកលេង។ ដូចនេះលោកនឹងតស៊ូ រកប្រាក់ដើម្បីបានជួយបំពេញក្តីស្រម៉ៃគាត់អោយបាន។

ចំណែក អ្នកស្រីនួន សារី ហៅយាយយ៉យ បានបញ្ជាក់ថា កូនព្រែកមិនដែលធ្វើអោយលំបាកទេ ដោយគ្នាមានតែ ជួយរកលុយម្តាយតាំងពីតូច ទៅថតសម្តែង បានលុយដេកក្តាប់លុយទុកអោយម្តាយ។ចំនុចនេះហើយដែលខ្ញុំ ស្រណោះកូន មិនគួរណាអោយកូនមកលំបាក ។ យ៉ាងណាអ្វីក៏ដោយ បើយើងដឹងខុសត្រូវនោះ ព្រះតាមហែរក្សាយើងជានិច្ច។ ក្នុងនាមម្តាយមានតែការជូនពរអោយកូនបាន ជោគជ័យនៅក្នុងឆាកជីវិត។

LEAVE A REPLY

Please enter your comment!
Please enter your name here