តារាកំប្លែងអ្នកនាង កាឆយ កុំពុងជួបទុក្ខធំ

0

រយៈពេលច្រើនថ្ងៃមកហើយដែលតារាកំប្លែងជើងចាស់អ្នកនាង កាឆយ សម្ងំនៅតែក្នុងមន្ទីរពេទ្យ មិនអាចទទួលការងារអ្វីបានដោយអ្នកនាងប្រកាសថារង់ចាំតែថ្ងៃអស់សង្ឃឹម។ អ្នកស្រីក៏ត្រូវគេឃើញស៊ូរទ្រាំនឹងការពិបាកដែលខ្លួនកំពុងតែទទួលនេះដោយមិនហ៊ានប្រកូកប្រកាសព្រោះតែមិនចង់ឱ្យមហាជនមាក់ងាយផងដែរ។

អ្នកនាង កាឆយ បានថ្លែងប្រាប់អ្នកសារពត៌មានយើងថា ទុក្ខលំបាកដែលអ្នកនាងកំពុងតែជួបប្រទះនៅពេលនេះគឺការងារសិល្បៈធ្លាក់ចុះស្របពេលដែលម្ដាយក្មេកវ័យជាង 70 ឆ្នាំរបស់អ្នកនាងចូលសម្រាកមន្ទីរពេទ្យរាល់ថ្ងៃហើយនៅតែមិនបានធូរស្បើយ ទោះអ្នកនាងត្រឹមតែជាកូនប្រសារតែអ្នកនាងត្រូវទទួលភារកិច្ចមើលថែរម្ដាយក្មេកដោយមមិនហ៊ានរកស៊ីធ្វើការងារអ្វីផ្សេងនោះទេ គឺនៅកំដរម្ដាយក្មេកទាំងនៅផ្ទះរហូតដល់មន្ទីរពេទ្យស្ទើរតែទប់កម្លាំងខ្លួនឯងលែងកើត។ អ្នកនាងនិងស្វាមីក៏ប្រឈមនឹងបញ្ហាជីវភាពក្នុងអំឡុងពេលនេះផងដែរដោយសារតែម្ដាយក្មេកមានជម្ងឺធ្ងន់ធ្ងរនៅក្នុងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here