តារាសម្ដែងដែលត្រូវបានគេស្គាល់ថាជាពោះម៉ាយរាងសង្ហារសម្បូរស្នេហ៍លោក សន ពិសិដ្ឋ កំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងវិស័យភាពយន្ត ខណៈមិនថារឿងខ្នាតតូចឬខ្នាតធំនោះឡើយគេតែងឃើញវត្តមានរបស់លោកចូលរួមសម្ដែងធ្វើជាតួអង្គមួយដ៏សំខាន់មិនដែលបាត់មុខនោះឡើយ។ នៅក្នុងកិចសម្ភាសន៍កម្មវិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍ជាតិ លោកក៏បានបង្ហើបអំពីបទពិសោធន៍ខ្លះៗមុននឹងលោកឈានមកដល់ចំណុចនេះផងដែរ។

គិតមកទល់ពេលនេះលោកសន ពិសិដ្ឋ ទើបតែប្រឡូកក្នុងវិស័យសិល្បៈបានត្រឹមតែ ៣ឆ្នាំតែប៉ុណ្ណោះ។ ដោយសារសម្ថភាពទេពកោសល្យសម្ដែងបានគ្រប់ទម្រង់នៃចរិតលក្ខណៈរបស់តួអង្គមិនថាកាច ស្លូត ពិសេសសាកសមជាមួយនឹងតួបែបអង់អាចក្លាហានមិនធម្មតារបស់លោក តែងតែត្រូវបានផលិតករនឹកឃើញនិងហៅលោកឱ្យសម្ដែងផ្ទួនៗគ្នាហើយភាពយន្តដែលលោកសម្ដែងមិនក្រោម ៣០រឿងនោះទេ។ ថ្មីៗនេះផងដែរលោកត្រូវបានគេកត់សម្គាល់ឃើញថាកាន់តែមានភាពលេចធ្លោនៅក្នុងភាពយន្តធំមួយផងដែរគឺរឿង « នាឡិការដាស់វិញ្ញាណ »ដែលជាភាពយន្តល្បីមួយប្រចាំប្រទេសកម្ពុជាយើង។

គួរបញ្ជាក់ផងដែរថា លោក សន ពិសិដ្ឋ គឺជាតារាសម្ដែងដែលមានដើមកំណើតមកពីខេត្ត កំពង់ស្ពឺ ហើយមុននឹងប្រឡូកក្នុងវិស័យសិល្បៈ លោកក៏ធ្លាប់មានឆ្លងកាត់នូវបញ្ហាជីភាពលំបាកជាច្រើន។ ដោយសារកត្តាជីវភាពនេះហើយទើប ធ្វើឱ្យលោកត្រូវតែទទួលធ្វើការងារផ្សេងៗជាចាំបាច់ដើម្បីបានចំណូលទប់ជីវភាពគ្រួសារ ហើយនៅថ្ងៃមួយលោកក៏ត្រូវបានគេហៅឱ្យទៅថតកុនដោយទទួលបានកម្រៃ ២៥$ តែត្រូវកាត់ភាយរយឱ្យទៅអ្នកដឹកសល់ត្រឹមតែ ១៥$ប៉ុណ្ណោះ។

បន្ទាប់ពីមើលឃើញពីសមត្ថភាព គួបផ្សំជាមួយនឹងរូបរាងសាកសមជាតួសម្ដែង លោកត្រូវបានក្រុមផលិតករ និងអ្នកសិល្បៈមួយចំនួនជួយជម្រុញ និងណែនាំឱ្យស្គាល់អ្នកដឹកនាំរឿងរហូតទទួលបានឱកាសចេញថតរឿងខ្លី និងខ្សែរភាពយន្តខ្នាតធំជាបន្តបន្ទាប់ហើយក៏បានក្លាយខ្លួនទៅជាអ្នកដិល្បៈមួយរូបដែលទទួលបាននូវប្រជាប្រិយភាពមកទល់សព្វថ្ងៃនេះ។

អ្វីដែលកាត់តែពិសេសជាងនេះទៅទៀតលោក សន ពិសិដ្ឋ មិនត្រឹមតែជាអ្នកចម្រៀង និងតារាសម្ដែងប៉ុណ្ណោះទេ លោកបាននឹងកំពុងវិវត្តន៍ខ្លួនក្លាយទៅជាដឹកនាំរឿង និងផលិតស្ពតខ្លីៗផងដែរនាពេលនេះ។ហើយនៅពេលឆាប់ៗខាងមុខនេះលោកក៏កំពុងត្រៀមនឹងចាប់បើកមុខជំនួញថ្មីដើម្បីពង្រឹងជីវភាពរបស់លោកឱ្យកាន់តែប្រសើរឡើងក្រៅពីអាជីពសិល្បៈ។

លោកក៏បានផ្ញើរសារដល់អ្នកដែលស្រឡាញ់វិស័យសិល្បៈឱ្យចេះហ្វឹកហាត់ផ្លូវចិត្តផ្លូវអារម្មណ៍ និងស្គាល់ខ្លួនឯងច្បាស់ ពិសេសចេះគោរពខ្លួនឯង ពេលវេលា និងគោរពអ្នកដ៏ទៃដែលជាស្ពានមួយដើម្បីចាប់យកអាជីពនេះឱ្យទទួលបានជោគជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here