ព្រះអង្គ នី សុវណ្ណមុន្នីរ៉េត ទោះសម្រាកព្យាបាលឆ្លៀតជួយសង្រ្គោះអ្នកភ្លេងម្នាក់

0

នេះជារឿងមួយដ៍ប្រពៃប្រកបដោយទឹកចិត្តស្មោះស បើទោះជាលោកបង ត្រូវជួបការសង្ត្រោះព្រះកាយខ្លួនឯង បែបណានៅតែឆ្លៀតធ្វើរឿង ដ៍ពិសេសមួយ បើមហាជនបានដឹងពិតជាស្ងើចសរសើរ។ លោកបងបាន បរិច្ចាកថវិកា ទាំងខ្លួនត្រូវចំណាយដែរនោះ ជួយដល់អ្នកភ្លេងបុរាណខ្មែរម្នាក់ដែល សម្រាកនាមន្ទីរពេទ្យនោះដោយការវះកាត់សំខាន់មួយជាសំខាន់។

អំឡុងពេលកំពុងឃើញ អ្នកភ្លេងបុរាណរូបនោះ មានសភាពលំបាក និងមានថវិការភិតភើយទៅទាំងភ័យក្នុងខ្លួន។ ភ្លាមៗ លោកបង នី សុវណ្ណមុនីរ៉េត បានជ្រាបការណ៍នេះ បានធ្វើការចែករំលែក និងបរិច្ចាកធនធានផ្ទាល់ខ្លួនទាំង កំពុងសម្រាកព្រះកាយលើគ្រែ ប្រោសអោយអ្នកភ្លេងខ្មែររូបនេះមានសេចក្តីសង្ឃឹមឡើងវិញ ខណៈខ្លួនត្រូវចូលវះកាត់ជាបន្ទាន់ មិនដំអក់យូរ។ រូបភាពបែបនេះយើងឃើញថា កន្លងមក តារាចម្រៀងសម័យ និងសម្តែងមានឱកាស បានជួយសង្រ្គោះ ឬទទួលជាអំណោយផ្សេងពីសម្បុរសជនគ្រា ជួបបញ្ហា។ ប៉ុន្តែព្រះអង្គផ្ទាល់ បែរជាមានស្មារតីជួយដល់អ្នកបុរាណដែលជាអត្តសញ្ញាណជាតិសំខាន់ដែរ។ទើបធ្វើអោយ អ្នកលេងហ្វេសបុក បានដឹងហេតុការណ៍នេះ មានការលើកសរសើរពីលោកបង ជាពន់ពេក ទោះព្រះកាយមិនទាន់ធូរស្បើយពីកាយបែបណា។

គួរបញ្ជាក់ថា អ្នកជំងឺដែលវះកាត់នោះ មានឈ្មោះ ប៉ុល សុជាតិ មានអាយុ៤៧ឆ្នាំ ទីលំនៅផ្ទះជួល។ លោកប្រកបរបរលេងភ្លេងខ្មែរដើម្បីចិញ្ចឹមគ្រួសារ ប្រពន្ឋកូន។ ខាងមន្ទីរពេទ្យសម្រេចអោយ វះកាត់ផ្នែកតម្រងមិនអាចទុកយូរ ខណៈសាមីរងសម្ពាធជិត២ឆ្នាំមកហើយព្រោះខ្វះខាតមិនមានថវិកាទើបពន្យាពេលព្យាបាល។ ភ្លាមព្រះអង្គបានជូនថវិកា ៣លានរៀលដើម្បីដោះស្រាយភ្លាមៗ ដល់អ្នកជំងឺ។ ក្រៅពីនេះខាងមន្ទីរសម្រាកព្យាបាល និងសម្ពព សិរីបុត្ត ដែលមានទីតាំងនៅបណ្តោយផ្លូវសហព័ន្ឋរ៉ូស្សីក្បែរផ្សារទឹកថ្លា រាជធានីភ្នំពេញ ក៏បានចូលសម្រួលការ ចំណាយមួយចំនែកដែរ ដើម្បីភាពជាមនុស្សធម៌ខ្មែរស្រឡាញ់ខ្មែរ។ បើបងប្អូនមានការអាណិតដល់អ្នកជំងឺអាចមកមន្ទីរពេទ្យខាងលើបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here