តារាកំប្លែងសម្បូរពាក្យនិយាយ មិនចេះហត់ សុខ ច័ន្ទធីតា ហៅតុ ហាក់ទប់អារម្មណ៍ មិនបាននៅពេលដែល អ្នកនាងឭផ្ទាល់ត្រចៀក អំពីសំដីថាមាំងៗ មកដាក់លើខ្លួន។ ក្រោយពេលយល់ការណ៍ ធ្វើអោយអ្នកនាងទ្រាំអត់យំ មិនបាន ហូរទឹកភ្នែកចេញមកតែម្តង ដោយសារតែទប់លែងជាប់។

ស្វាមីកាតុដែលជាអ្នកភ្លេង ខាងជំនាញស្គ បានបង្ហាញមុខ កម្មវិធី១ ហើយនិយាយពញ្ញាក់អារម្មណ៍ប្រពន្ឋថា « ថ្ងៃនេះសូមបើកកកាយ ភរិយាបន្តិចចុះ។ គាត់កាយណាស់ខឹង ម្តងៗផ្អើលអស់ផ្ទះ៣ទៅ៤។ ប៉ុន្តែគាត់មនុស្សល្អទេ ពេលខ្ញុំឈឺ ទៅដល់វៀតណាម១អាទិត្យ គាត់ព្រួយបារម្ភប្តី។ ចាំបានថា ពេលមកពីពេទ្យវិញជម្ងឺខ្ញុំរើឡើង ក៏មកកាល់ម៉ែត្រ។ពេលនោះ អ្នកសិល្បៈមកសួរសុខទុក្ខព្រឹកល្ងាច៣ថ្ងៃ គាត់ឡើងស្លក់ឈឺកោសខ្យល់។ ចំនុចល្អនេះហើយ ដែលលោកជាប្តី អាណិតប្រពន្ឋ ហើយស្រឡាញ់គាត់រំពឹងថា ចំណងស្នេហ៍បន្តដល់ចាស់ទៅតទៀត។»

អ្នកនាងតុវិញយំផង និយាយផងថា ពេលខ្លះអត់ទុក ចិត្តប្តីសោះតាំងពីចេះស្រឡាញ់គ្នា គាត់អត់ដែលពោលថាស្រឡាញ់ ចេះផ្អែមល្ហែមអីទេ។ រហូតឆ្ងល់ធ្លាប់សួរប្តីថា សួរត្រង់រាល់ថ្ងៃស្រឡាញ់ខ្ញុំអត់ឯង! ។ ខ្ញុំមកពីហត់មនុស្សស្រីបើ បានប្តីចេះលួងលោមនិយាយផ្អែមអូនចេះអូនចុះ អស់ចិត្ត។ប៉ុន្តែយល់ហើយ មកពីគាត់អៀនឬក៏មិនដឹង ព្រោះប្រហែលជា គាត់ស្រឡាញ់លាក់ក្នុងចិត្ត ដែលមិនបង្ហាញ។ ថ្មីៗនេះកាតុ និងស្វាមីទើបបើករបរលក់ហ្វឺ ឆ្ងាញ់ហើយមានការគាំទ្រក៏ពង្រីកហាងអោយធំបើកឆាប់ៗនេះ។

t

LEAVE A REPLY

Please enter your comment!
Please enter your name here