ម្នាក់ៗកំពុងតែត្របាច់ សម្រស់ផ្អើលអស់បវរកញ្ញា លេចធ្លោមួយចំនួន។ យ៉ាងណាយើងសូមបង្ហាញ ជូនប្រិយមិត្ត អោយយល់ជ្រាបវិញម្តង អំពីសម្រស់កញ្ញាឯកចក្កវាឡ២០២០ លេខ៤ នេត រក្សា។ ស្រីស្អាត រូបនេះមានសមត្ថភាពមិនអន់នោះទេ ។ ដូចនេះហើយយក សូមទាញអារម្មណ៍អោយលោកអ្នកមក មើលពីសម្រស់នាងក្រោយពេលជាប់តំណែង។

នេត រក្សាជា បេក្ខជនម្នាក់ដែល ចាត់ថាខ្លាំងមិនចាញ់គេឡើយ ពេលប្រកួតលើឆាកបវរកញ្ញា កន្លងទៅ។ សម្រស់ភាពក្លាហាន ដំណើរដងខ្លួន និងចំនេះដឹងទូទៅនាងក៏ មានមិនចាញ់គេឡើយ។ បើនិយាយពីភាសាអង់គ្លេសវិញ នាងក៏មានភាពស្ទាត់ជំនាញ និងច្បាស់លាស់យកជាការបាន។ មួយរយៈនេះ គេផ្អើលតាមដាន យកចិត្តទុកដាក់លើកញ្ញាឯកលេខ១ លេខ២ និងលេខ៣។ ចំនែករក្សាលេខ៤ ឃើញថា ក៏ចាយសម្រស់មិនចាញ់គេដែរ។

គេរំពឹងថា នេត រក្សានិង ទទួលបានឱកាសការងារច្រើនជាបន្តទៀតជាមួយ អ្នករៀបចំកម្មវិធីបវរកញ្ញា។ ជាពិសេសរក្សា នឹងធ្វើអោយមហាជន កាន់តែចូលចិត្តហើយក្លាយជាតារាលេចធ្លោ ដូចរៀមច្បងបវរកញ្ញាជំនាន់មុនៗជាក់ជាមិនខានឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here