អាចទេ សេង រដ្ឋា នឹងល្បីក្នុងសិល្បៈ ក្លាយសាងកំហុស ហើយរបូតមកុដ Miss Grand Cambodia

0

ក្រោយពីបវរកញ្ញាឯក Miss Grand Cambodia ជ្រុះមកុដ គេសង្កេតឃើញថាមានការរិះគន់ចេញមកជាហូរហែរ ពាក់ព័ន្ធនឹងអត្តចរឹតរបស់។ អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Phlong Sok Raksa បានទាំងសំណេរមួយយ៉ាងគួរអោយចាប់អារម្មណ៍ជាសាធារណៈនោះផង។

លោកបានសរសេរថា “មួយរយៈនេះខ្ញុំឃើញដូចជាល្បីខ្លាំងអំពីរឿង Miss Grand Cambodia ទី១ខ្ញុំសង្កេតឃើញ បវរកញ្ញា សេង រដ្ឋា អត្តចរិតរបស់គាត់មិនសូវល្អសោះ នៅក្នុងប្រព័ន្ធ social media មិនសមជា miss grand cambodia សោះ តើអ្វីជាពាក្យកញ្ញាឯក ? តើគាត់គួរធ្វើអ្វីខ្លះដើម្បីសង្គមខ្មែរ ដើម្បីជួយលើកស្ទួយស្រ្ដីខ្មែរ តែនេះកញ្ញា សេង រដ្ឋា មិនបានបំពេញតួនាទីជាកញ្ញាឯកសោះ មានតែជាន់ពន្លិចស្រ្ដីខ្មែរក្នុងការផុសរបស់គាត់មិនសមជាកញ្ញាឯកសោះ ហើយនាំអោយសង្គមច្របូកច្របល់ដោយសារគាត់ នាំអោយស្ដ្រីខ្មែរមានការមិនសប្បាយចិត្ត ។ តើនេះសមជាបវរកញ្ញា ឬសមជាអ្នកតំណាងអោយស្ដ្រីខ្មែរទូទាំងប្រទេសដែលនាំយកវប្បធម៌ដ៏ស្រស់ឆើតឆាយទៅប្រកួតប្រជែងនៅឆាកអន្តរជាតិដែរឬទេ ? ចំណែកខ្ញុំគិតថានាងមិនសាកសមនឹងទៅប្រកួតលើឆាកអន្តរជាតិសោះ ទង្វើរបស់នាងគឺជាទង្វើមួយដែលស្រ្ដីខ្មែរមិនពេញចិត្ត ហើយការដកតំណាងនេះពិតជាត្រឹមត្រូវណាស់ សូមអស់យោបល់ក្នុងនាមខ្ញុំជាអ្នកគាំទ្រកម្មវិធី និងជាអ្នកចូលចិត្តតាមដានកម្មវិធី Miss Grand Cambodia ឆ្នាំ២០២០”។ ជាមួយនឹងការរិះគន់នេះ ក៏មានការវិភាគផងដែរថា កញ្ញា សេង រដ្ឋា នឹងទទួលបានការចាប់អារម្មណ៍តែមួយឆាវ ក្រោយដំណឹងប្រកាសដកតំណែងប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មាននាងនឹងស្ងប់ស្ងាត់ទីផ្សារ ដែលមិនខុសគ្នានឹងតារាមួយចំនួនដែលល្បីបញ្ច្រាសខ្យល់ គឺបានតែមួយប្រាវ ក៏ស្ងាត់បាតឈឹង។ ស្របគ្នាដែលនាងត្រូវបានខ្ទរខ្ទារដោយដំណឹង បាត់បង់មកុដ ព្រោះតែមានកំហុសឆ្គងផងនោះទេ ទើបវាច្បាស់ណាស់ថា បណ្ដាផលិតករ និង ក្រុមហ៊ុនធំៗ នឹងខ្លាចរអារក្នុងការទទួលយកនាង ដោយសារតែបានសាងរឿងអាស្រូវជុំរឿងបាត់បង់តំណែង ដែលនេះមិនមែនជាដំណឹងល្អ។ អ្នកវិភាគជាច្រើនយល់ថា បើទោះជាស្ថិតនៅក្នុងហេតុផលណាមួយ តែមូលហេតុនៃការបាត់បង់មកុដរបស់នាង គឺពិតជាពាក់ព័ន្ធនាងរឿងមិនទទួលខុសត្រូវរបស់នាង ដោយសារនាងគឺជាបេក្ខនារីមួយរូបដែលត្រូវបានកម្មវិធីជ្រើសអោយគ្រងមកុដយ៉ាងលំបាក គឺមិនអាចក្រុមហ៊ុនជាអ្នកបង្កើតបញ្ហាអោយនាង ដើម្បីទម្លាក់នាងចោលនោះទេ។ មានការវិភាគថា លុះត្រាតែនាងបានល្មើសនូវអ្វីដែលគោលការណ៍ ដែលក្រុមហ៊ុនមិនអាចទទួលយកបានច្រើនចំណុច ទើបឈានដល់ការប្រកាសដកតំណែង ហើយក្នុងនាមនាងជាបេក្ខនារីតំណាងប្រទេសមួយទាំងមូល មិនអាចគ្រាន់តែឮថាកម្មវិធីព្រមានដកតំណែង ស្រាប់តែបង្ហោះតបវិញ អោយក្រុមហ៊ុនធ្វើតាមការព្រមានចុះ ដោយលើកហេតុផលថា ក្រុមហ៊ុនធ្វើអោយអាម៉ាស់នោះទេ។ នាងគួរបង្ហាញនូវភាពទន់ភ្លន់ក្រោយពេលក្រុមហ៊ុនប្រតិកម្ម ហើយស្វែងរកដំណោះស្រាយមួយ ដើម្បីរក្សាតំណែងរបស់ខ្លួន ហើយបានបន្តឱកាសទៅកាន់ឆាកអន្តរជាតិ ទើបជារឿងដ៏ប្រសើរក្នុងនាមជាបេក្ខនារីវ័យឆ្លាត ក្នុងការរក្សាមុខមាត់របស់ខ្លួន។ ភាពឆេវឆាវរបស់នាង ដែលតបតដោយជំហរអោយក្រុមហ៊ុនដកតំណែង និង ឥរិយាបថ ដែលនាងមិនព្រមទទួលយកការចចារជាមួយក្រុមហ៊ុន ក្រោយពេលក្រុមហ៊ុនបន្ទន់ឥរិយាបថ បានធ្វើអោយគេមើលឃើញកាន់តែច្បាស់ថា នាងមិនទាន់មានផ្នត់ចាស់ទុំក្នុងការដោះស្រាយបញ្ហា ហើយក៏អាចធ្វើអោយមានការវាយតម្លៃពីអត្តចរឹតផងដែរ ខណៈពេលនាងមិនទាន់សាងកេរ្តិ៍ឈ្មោះអោយល្បីល្បាញបានយូរនៅឡើយផង
ប្រភពជាច្រើនលើកឡើងថា មុននឹងឈានដល់ក្រុមហ៊ុនបង្ហោះព្រមាន គឺដោយសារតែក្រុមហ៊ុនទាក់ទងនាងច្រើនដងហើយ តែគ្មានលទ្ធផល និង ដោយសារតែនាងគ្មានភាពច្បាស់លាស់អោយមានការជឿជាក់។ ប្រភពនោះថា នាងតែងលើកពេល ដែលក្រុមហ៊ុនបានណាត់គ្រោងទុក ដោយស្នើលើកថ្ងៃនេះលើកថ្ងៃនោះ ធ្វើអោយដំណើរទស្សនកិច្ច ឬ គម្រោងចូលសម្ដែងការគួរសមមួយចំនួនផ្សេងទៀត ជាមួយថ្នាក់ដឹកនាំ ធ្វើអោយក្រុមហ៊ុនមានការខាតបង់យ៉ាងខ្លាំង។ ប្រភពនោះបន្តថា ពេលខ្លះស្នើអោយនាងមកហ្វឹកហាត់ថ្ងៃនេះ នាងសុំថ្ងៃនោះ ហើយធ្វើអោយកម្មវិធីបង្វិលតាមនាង ជាជាងរូបនាងសម្របតាមការចង់បានរបស់ក្រុមហ៊ុន។ មានការវិភាគថា ក្រោយជ្រុះមកុដនេះ នាងនឹងខូចប្រេន ហើយ ក៏មានការប៉ាន់ស្មានថា ទីផ្សារសិល្បៈរបស់នាង នឹងឈានឡើងផងដែរ ដោយសម្អាងលើរូបសម្រស់ និង ទេពកោសល្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here