រដ្ឋាភិបាលកម្ពុជាកំពុងដំណើរការ ផែនការអភិវឌ្ឍឆ្នេរសមុទ្រ នៅខេត្តកែប ដែលជាខេត្តមួយ​នៅតំបន់សមុទ្រ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដើម្បីការពារភោគផលសមុទ្រ ពីការនេសាទហួសកំរិត និង ដើម្បីអភិវឌ្ឍកោះទន្សាយ អោយទៅជាតំបន់គោលដៅ ទេសចរណ៏ធម្មជាតិ។ រដ្ឋាភិបាលបានចាប់ផ្តើមសាងសង់កំពង់ផែថ្មី ដើម្បីងាយស្រួលក្នុងការជិះទូក ធ្វើដំណើរទៅកាន់កោះទន្សាយ ហើយគំរោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ។ ផ្នែកខ្លះនៃកោះទន្សាយដែលមានចម្ងាយ ៣០ នាទីបើធ្វើដំណើរ តាមទូកពីឆ្នេរអង្កោល កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជន។ ប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍នៅលើកោះទន្សាយ បានសម្តែងការដឹងគុណចំពោះផែនការអភិវឌ្ឍន៍នេះ ខណៈដែលអ្នកនេសាទដែលបានរស់នៅលើឆ្នេរអង្កោលអស់រយៈពេល ៤០ ឆ្នាំមកហើយនោះព្រួយបារម្ភ ខ្លាចបាត់បង់ផ្ទះរបស់ពួកគេ បើទោះបីរដ្ឋាភិបាលសន្យាថានឹងផ្តល់ដីថ្មីឱ្យពួកគេសាងសង់ផ្ទះក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here