ចាត់ទុកថាគឺជាជោគជ័យមួយបន្ថែមទៀតហើយ ដែលអ្នកនាង ប៊ុន ចាន់និមល ថៅកែផលិតកម្ម Sastra Film បានបង្កើន Sastra Film App មួយថ្មីសន្លាង ដែល App ថ្មីនេះ គឺជាបណុំភាពយន្តទាំងអស់របស់ Sastra Film ដែលក្នុង App នេះ គឺអ្នក Downlaod មិនខុសមានរោងកុនផ្ទាល់ខ្លួននៅតាមទូរស័ព្ទនោះឡើយ។ អ្នកនាង ប៊ុន ចាន់និមល ដែលល្បីល្បាញតាំងពីនៅជាអ្នកនិពន្ធបានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង បន្ទាប់ពីការគាំទ្រយ៉ាងខ្លាំង ខណៈពេលដែល App មួយនេះ មិនទាន់បើកអោយទស្សនារឿងបាននៅឡើយផង។ អ្នកនាងបានបង្ហោះគួរអោយចាប់អារម្មណ៍ថា”Sastra Film *App មិនទាន់ដាក់ឲ្យដំណើរការចុះឈ្មោះប្រើប្រាស់ផ្លូវការទេ តែពេលនេះមានអ្នកSearch រកលើ AppStore លំដាប់ ទី២ 🥰 ខ្ញុំពិតជារំភើប និងផ្ញើរក្តីស្រលាញ់ទៅកាន់អ្នកគ្រប់គ្នា ❤️ថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់កៀកចូលមកដល់ហើយ។ ខ្ញុំបានវិនិយោគក្តីសង្ឃឹមលើគម្រោងមួយនេះ ដោយបានបដិសេធការលក់រឿងរបស់ Sastra ឲ្យទៅApp បរទេស ព្រោះចង់សាងកេរ្ត៍ឈ្មោះជារបស់ខ្មែរ🇰🇭❤️”។ អ្នកបន្តថា App ថ្មីនេះ គឺបន្ទាប់ពីដំណើរការនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២១ គឺភាពយន្តទាំងអស់របស់ Sastra Film នឹងអាចទស្សនាដោយគ្មានពាណិជ្ជកម្ម ហើយអ្នកមាន App នេះ ក៏មិនខុសពីមានរោងកុនក្នុងដៃដែរ ដោយសារតែភាពយន្តខ្លះ គឺមិនដាក់បញ្ចាំងក្នុងរោង ឬ ជាសាធារណៈនោះទេ តែមាននៅក្នុង App នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here