សម្រស់ឡើងក្មេង តែ ង៉ែត សុវណ្ណលីតា មានកូនប្រសារហើយ

0

សាងឈ្មោះក្នុងវិស័យសិល្បៈយូរឆ្នាំ គេមិនចាប់អារម្មណ៍ទេថា តារាសម្ដែង អ្នកនាង ង៉ែត សុវណ្ណលីតា មានកូនស្រីត្រៀមចូលរោងការនោះឡើយ ដោយសារតែអ្នកនាងក៏មើលទៅវ័យក្មេង ហើយស្រស់ស្អាត។ យ៉ាងណាមិញអ្នកនាងមានកូនស្រីវ័យ២៤ឆ្នាំ ដែលទើបតែភ្ជាប់ពាក្យថ្មីៗរួចហើយ ដោយខែមេសា ក្នុងឆ្នាំ២០២១ ខាងមុខនេះ គឺនឹងរៀបមង្គលការ អោយផ្អើលអ្នកសិល្បៈផង។ ជាមួយនឹងដំណឹងត្រៀមរៀបការកូនស្រីនះ ទើបធ្វើអោយ អ្នកនាង ង៉ែត សុវណ្ណលីតា ទទួលបានការសរសើរមិនតិចទេ ព្រោះអ្នកនាងនៅតែស្អាត តែមានកូនប្រសារបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា កូនស្រីរបស់នាង ដែលទើបភ្ជាប់ពាក្យមានវ័យ២៤ឆ្នាំ ដោយនាងក៏ជាអ្នកសិល្បៈមួយរូបផងដែរ ប៉ុន្តែដោយសាររវល់រៀន និង ការងារ ក៏ផ្អាកសម្ដែង។ នាងគឺជាកូនស្រីបងគេ របស់តារាសម្ដែង អ្នកនាង ង៉ែត សុវណ្ណលីតា ក្នុងចំណោមកូនប្រុសស្រីចំនួន៣នាក់ ដែលប្អូនៗរបស់នាង គឺជាកូនប្រុស។

LEAVE A REPLY

Please enter your comment!
Please enter your name here