នៅចុងឆ្នាំខែមករា ឆ្នាំ២០២១ នេះគឺជារយៈពេល៦ឆ្នាំហើយ ដែលម្ចាស់ប្រេន RNM គឺអ្នកស្រី យ៉ែម ម៉ាលីស បានរៀបការជាមួយស្វាមី ដែលបច្ចុប្បន្នលោកគឺជាមន្ត្រីរាជការនៅក្នុងក្រសួងមួយ។ ក្នុងរយៈពេលនៃការរួមរស់ បើទោះជាមានរឿងរ៉ាវខ្លះមិនខុសពីចានក្នុងរាវ តែជីវិតប្ដីប្រពន្ធរបស់អ្នកនាង អាចរាប់ទុកថា ល្អែមល្ហែម និង ពោរពេញដោយសុភមង្គលច្រើនជាង។ ដ្បិតតែគ្មានពិធីធំដុំបង្អួតពីស្នេហា តែអ្នកនាង ក៏បានបង្ហាញទឹកចិត្តស្រលាញ់ចំពោះស្វាមីនៅថ្ងៃរំលឹកថ្ងៃអាពាហ៌ពិពាហ៌នោះផងដែរ។ អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុក នូវសំណេរមួយយ៉ាងវែងអន្លាយ បង្ហាញពីសមិទ្ធផលក្រោយរួមរស់ជាមួយស្វាមី និងបានបង្ហាញអោយអ្នកតាមដានអ្នកស្រីមើលឃើញកាន់តែពីស្នេហាមួយនេះ បន្ថែមពីលើជោគជ័យ ដែលអ្នកស្រីកំពុងតែក្ដោបក្ដាប់ទីផ្សារនៅក្នុងវិស័យអនឡាញ។ អ្នកស្រីសរសេរថា”👍អរគុណក្តីស្រលាញ់ដ៏កក់ក្តៅក្នុងគ្រួសារទាំងមូល អរគុណការតស៊ូរួមគ្នាកន្លងមក ❤️ទោះពេលខ្លះហូបអំបិល ឬទឹកត្រី សំខាន់ គ្រួសារនេះនៅតែអាចសើចដោយអស់ពីពោះបាន សើចឡើងម្នាក់ៗកើតជ្រួញហើយហិហិ ❤️ជាតិណា ភពណា វេលាណា សូមជួបគ្រប់សមាជិកទាំងអស់គ្រប់ៗពេលនឹងគ្រប់ទីកន្លែង❤️❤️❤️❤️អរគុណស្វាមី ដែល មិនដែលសូម្បីគិតរឿងបដិសេធសំណើររបស់ប្រពន្ធ អោយតែសំណើរដែលប្រពន្ធសប្បាយ
ចិត្ត នឹងមិនប៉ះពាល់ដល់សុវត្ថិភាព នឹងសុខភាពប្រពន្ធ គឺស្វាមីធ្វើអោយទាំងអស់”។ អ្នកនាង បានសរសេរទៀតថា”អរគុណណាស់បង ដែលតស៊ូ ជាមួយគ្នាតាំងពីជិះកង់កញ្ចាស់ រហូតឥលូវលែងមានកង់ជិះទៀតហើយ😆
❤️ថ្ងៃដែលយើងបានសំរេចចិត្តរៀបការជាមួយគ្នា បងនឹងអូនមានតែម៉ូតូកញ្ចាស់១គ្រឿងតែប៉ុណ្ណោះ តស៊ូកាត់ព្យុះ កាត់ភ្លៀង កាត់ខ្យល់ ឈឺជារងាក្តៅ សន្សំប្រាក់កាសយ៉ាងលំបាក សុខចិត្តហូបអត់ ហូបឃ្លាន …🥲ទំរាំដល់ថ្ងៃនេះ មិនមែនស្រួលទេ
🙏🙏🙏អរគុណគ្រប់យ៉ាង 😍សូមជូនពរយើងពីរដែលមានក្តីស្រមៃរួមគ្នា អោយកាន់តែសំរេចជោគជ័យទាំងអស់😆❤️”។ អ្នកស្រីក៏បានរំលឹថា អ្នកស្រី និង ស្វាមី បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៥ ដោយស្វាមីអ្នកស្រីគឺជាអ្នកខេត្តព្រះវិហារ ហើយអ្នកស្រី គឺជាក្រមុំខេត្តព្រៃវែង។ អ្នកស្រី និង ស្វាមី បានជួបគ្នាដំបូងនៅក្នុងកម្មវិធីមួយនៅខេត្តកោះកុង ហើយដោយមាននិស្ស័យស្រលាញ់ពេញចិត្តគ្នា ក៏ស្នើចាស់ទុំរៀបការតែម្ដង ខណៈដែលក្នុងពេលនោះ គឺអ្នកស្រី និង ស្វាមី គ្រាន់តែជានិស្សិតបញ្ចប់ការសិក្សា មិនទាន់មានការងារ និង ប្រាក់ចំណូល ច្បាស់លាស់នៅឡើយទេ។ អ្នកស្រី និង ស្វាមី បានចាប់ដៃគ្នា ផ្ដើមចេញពីបាត់ដៃទទេទាំងសងខាង ដោយស្វាមីត្រូវធ្វើការថ្ងៃផង យប់ផង ហើយជិះម៉ូតូភ្នំពេញទៅខេត្ត និង ពីខេត្តមកភ្នំពេញក្នុងមួយអាទិត្យ6ទៅ7 ថ្ងៃ តែលោកនៅតែកាន់ដៃអ្នកស្រី ដោយមិនត្អូញត្អែរ។ ពាក្យប៉ុន្មានឃ្លាដែលធ្វើអោយអ្នកស្រីមិនអាចបំភ្លេចបាន គឺស្វាមីអ្នកស្រីតែងតែនិយាយថា ជីវិតយើងមានក្តីសុខ ឬមានន័យពេញលេញសុភមង្គលបាន មិនមែនដោយសារលុយឬទ្រព្យទេ គឺយើងបានដោយសារយើងចេះរស់ដោយក្តីស្រលាញ់ មានសន្តិភាពផ្លូវចិត្ត និងភាពស្មោះត្រង់ បើយើងមានទាំង៣មុខនេះ ជីវិតយើងនឹងរីកចំរើនជាងនេះ អូនកុំបារម្ភឬគិតច្រើនអោយសោះ បងជឿថាអូនធ្វើបានគ្រប់យ៉ាង។ សម្ដីទាំងប៉ុន្មានម៉ាត់នេះ បានរុញអោយអ្នកស្រីមានស្នាមញញឹម ហើយទីបំផុតអ្នកស្រី ក៏ចាប់ផ្ដើមបើកតូចលក់ឥវ៉ាន់តូចមួយនៅផ្ទះក្នុងខេត្តព្រៃវែង រហូតអាជីវកម្មមួយនេះ បានក្លាយជាហាងផ្សារម៉ាលីស នាពេលបច្ចុប្បន្ន។ អ្នកស្រីក៏បានបើកអាជីវកម្មលក់សម្ភារៈកីឡាធំមួយផងដែរនៅស្រុកកំណើត ដែលសុទ្ធតែជាសមិទ្ធិផលនៃការតស៊ូពីបាតដៃទទេ។ អ្វីដែលអ្នកស្រី កាន់តែមានមោទនភាព គឺស្វាមីបានជំរុញនៅពេលអ្នកស្រីបោះទុនបង្កើតអាជីវកម្មលក់ផលិតផលផ្នែកសម្ផស្ស ដែលធ្វើអោយអ្នកស្រីបានក្លាយជាម្ចាស់ក្រុមហ៊ុន និង ស្គាល់ភាពជោគដូចសព្វថ្ងៃឡើយ។ អ្នកស្រីមានមោទនភាព ដែលមានសំណាងទទួលបានចំណងចំណងមួយនេះ ស្របពេលស្វាមី ក៏កាន់តែផ្ដល់ភាពកក់ក្ដៅក្នុងជីវិតអាពាហ៍ពិពាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here