ក្រោយប្រកាសជំនួញ មាស សុខសោភា កាន់តែបើកចំហរភាពសិចសុីផ្អើលដើមឆ្នាំ

0

ទើបប្រកាសលក់ផលិតផលសុខភាព ដែលសម្ពោធយ៉ាងធំ នៅផ្លូវចាក់អង្រែ មាស សុខសោភា ស្រាប់តែធ្វើអោយគេភ្ញាក់ព្រឺត ដោយសារនាងលេងក្បាច់ពិសេស លើសរាល់ដង។នោះជាការព្រលែងភាពសិចសុីលើសស្មានតែម្តង។
មកទល់ពេលនេះអ្នកនាង មាស សុខសោភាបាន ជោគជ័យលើចំណងស្នេហាខ្លាំងហើយលែង មានការបិទបាំងដូចមុន។អ្នកនាងថែមទាំង បានលើកផែនការចង់រៀបការបើកចំហរ ម្តងទៀតក្នុងឆ្នាំ២០២១នេះ ដោយមិនដឹងថាតើអាចកើតមាន បានឬបែបណាទៀតនោះទេ។ អ្នកនាងកំពុងងាកខ្លួន បង្ហាញសកម្មភាពលើជំនួញអនឡាញ ដែលទើបតែបើកដំណើរការថ្មីៗនេះ។

មាស សុខសោភា បានចំណាយពេលវេលា ច្រើនលើការសិក្សាពីរបៀបរកសុីបង្កើតមុខរបរក្រៅពីសិល្បៈ។ អ្នកនាងប្រែប្រួលខ្លះហើយ ពេលនេះក្លាយជាស្ត្រីអ្នកជំនួញ ដែលទាក់ទិននិងរូបសម្រស់។ឯសម្រស់ របស់អ្នកនាងវិញឃើញថាក៏ កាន់តែមានភាពប្លែកគួរអោយកត់សម្គាល់ផងដែរ។ អ្នកនាងបានបង្កើតហាងថ្មីមួយថ្មីនេះ ជាមួយផលិតផលសម្រស់ធម្មជាតិស្រីអូន។ឯស្វាមីនាងក៏ឃើញថា មានការនៅជួយការពារគិតគូ ប្រពន្ឋរឿងរបរដោយធ្វើអោយសោភាមានភាពកក់ក្តៅតែម្តង។

ចំណងស្នេហ៍រឹងមាំច្រើនឆ្នាំ មាស សុខសោភា ក៏នៅមិនទាន់មានពេលវេលា គិតគូរៀបចំយកកូន អោយបានប្រឡែងលេងនឹងគេឡើយ។ប្រការបែបនេះ ដោយសារតែមកពី ម្នាក់ៗមមាញឹកការងារ ហើយអ្នកនាងវិញក៏មានភាព រវល់ជាមួយសិល្បៈដែលកំពុងតែបង្កើនប្រាក់ចំណូលខ្ពស់ ដែលពន្យាពេលយកកូនសិន។

LEAVE A REPLY

Please enter your comment!
Please enter your name here