កញ្ញា លីវ ជីលី Miss Grand មកពីខេត្តបន្ទាយមានជ័យ ក្លាយជាម្ចាស់ម្កុដ ជំនួស កញ្ញា សេង រដ្ឋា

0

ពិធីផ្ទេរតំណែង Miss Grand Cambodia 2020 ត្រូវបានរៀបចំឡើង តាមការគ្រោងទុក យ៉ាងតក់ក្រហល់ពោលនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១។ មហាជន និង អ្នកគាំទ្រ បានទន្ទឹងរងចាំ និង អ៊ុតមើលថា តើ Miss Grand មួយណា ដែលត្រូវគ្រងតំណែង ជំនួស កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង កញ្ញា លឹម សុធាវី ជ័យលាភីរងទី១ បន្ទាប់ពីកញ្ញាទាំង២ ព្រមព្រៀង លាលែងពីតំណែង និង ត្រូវបាន បញ្ចប់កិច្ចសន្យាទាំងឡាយ ជាមួយ ស្ថាប័ន Miss Grand Cambodia កាលពីពេលថ្មីៗនេះ ខណៈការប្រកួតលើអន្តរជាតិខិតជិតមកដល់ នៅក្នុងខែ មិនា ខាងមុខនៅឯប្រទេសថៃ។
ភាពចម្រូងចម្រាស់មួយនេះ គឺជាដែលក្តៅគគុកមួយដែលធ្វើអោយមហាជនទូទៅ ជាពិសេសអ្នក និយម គាំទ្រ និង តាមដាន Miss Grand តែម្តង។ ជាក់ស្តែងលទ្ធផលជាផ្លូវការនៃការជ្រើសរើសតំណែងជំនួសកញ្ញា សេង រដ្ឋា នោះ ហើយអ្នកដែលក្លាយជា ម្ខាស់ម្កុដ Miss Grand Camdodia 2020 គឺកញ្ញា លីវ ជីលី បវរកញ្ញាជ័យ លាភីរងទី២ មកពីខេត្តបន្ទាយមានជ័យ ខណៈជ័យលាភីលំដាប់រងទី៣ត្រូវឡើងមកលំដាប់រងទី១ និងលំដាប់រងទី៤ត្រូវឡើងមកលំដាប់រងទី២វិញ។
នៅក្នុងពិធីផ្ទេរតំណែង និងគ្រងម្កុដសារជាថ្មី នេះ កញ្ញាលីវ ជីលី បានបញ្ជាក់ថា រយៈពេល១ខែគឺពិតជាខ្លី ហើយអ្វីដែលនាងប្រឹងប្រែងខ្លាំងគឺការហ្វឹកហាត់ដើរដើម្បីកាន់តែបន្ថែមទំនុកចិត្តដែលនាងមានស្រាប់ នាងស្នើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត បញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន។
ចំណែកលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សវិញបានលើកឡើងថា ក្រុមហ៊ុនបានត្រៀមគ្រប់សព្វដើម្បីថែទាំ ហ្វឹកហាត់ទាំងការដើរបង្ហាញម៉ូដឆ្លើយសំណួរ និងសកម្មភាពផ្សេងៗដើម្បីប្រាកដថានឹងអាចក្លាយជាបេក្ខនារីតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិបាន។ លោកថាបញ្ហាដែលកើតឡើងកន្លងមកនឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ការផលិតកម្មវិធីលើកក្រោយ ហើយបើទោះបីជានៅសល់ពេលមិនច្រើនក្តីប៉ុន្តែស្ថាប័ននឹងខិតខំពង្រឹងសមត្ថភាពកញ្ញាឯកតំណាងជាតិតាមលទ្ធភាពនិងដើម្បីបញ្ចប់ការគិតថាត្រឹមតែជាបេក្ខនារីអមឆាក ដែលសូម្បីតែឈុតតំណាងជាតិ ឈុតរាត្រីសមោសរសម្រាប់កញ្ញាឯកគ្រងក៏បានត្រៀមរួចជាស្រេចដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here