គិតមកទល់ពេលនេះអតីតតារាសម្ដែងលោក ស៊ុក សុភា បានរៀបការទៅរស់នៅប្រទេសអូស្ត្រាលីជាមួយនឹងភរិយាគឺអ្នកនាង សារីណា អស់រយៈពេល 8ឆ្នាំហើយ។ ប៉ុន្តែក្ដីស្រឡាញ់របស់ប្ដីប្រពន្ធតារាសម្ដែងរូបនេះហាក់មិនមានភាពថមថយនោះឡើយ គឺកាន់តែផ្អែមល្ហែមនិងមានសុភមង្គលកើនឡើងថ្វេរដង។

នៅថ្ងៃខួបអាពាហ៍ពិពាហ៍លោក ស៊ុក សុភា ត្រូវបានភរិយាបង្ករភាពភ្ញាក់ផ្អើលដោយជូនកាដូរជាទីគាប់ចិត្តគឺរថយន្តទំនើប Mazda សេរីថ្មីស្រឡាងមួយគ្រឿង អមជាមួយនឹងសារដ៏ផ្អែមល្ហែមគួរឱ្យរំភើប។

យោងតាមសំណេររបស់អ្នកនាង សារីណា បានបង្ហោះថា « រីករាយខួប៨ឆ្នាំនៃអាពាហ៏ពិពាហ៏របស់យើង ប្ដីសម្លាញ់ អស់រយះពេល៨ឆ្នាំ នៃជីវិតអាពាហ៏ពិពាហ៏របស់យើង គ្រប់រស់ជាតិដែលយើងឆ្លងកាត់ គឺសុទ្ធសឹងជាបទពិសោធន៏អោយយើងស្វែងរកភាពរីកចំរើនសម្រាប់គ្រួសារ។ យើងក៏បានជួប ព្យុះជួបភ្លៀង តែបន្ទាប់មកមេឃក៏ស្រឡះ ❤️ សូមអរគុណដែលបងបានប្រគល់គ្រាប់ពេជ្រដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន សូមអោយបងតស៊ូជាមួយអូននិងកូនៗ តទៅមុខទៀតដូចជាពេលនេះ។ នេះជាកាដូរកម្រងអនុស្សាវរីយ៏ នៃជីវិតរបស់យើង វីឌីអូនេះធ្វើឡើងដើម្បីរំលឹកនៅអនុស្សាវរីយ៏របស់គ្រួសារយើង 🥰 Happy 8th years wedding anniversary my sweet hubby 😘 love for ever ❤️ Souk Sorphea»។

យើងសង្កេតបន្ទាប់ពីរៀបការរួចលោកតែងតែបង្ហាញក្ដីសុខជាមួយនឹងភរិយាជារឿយៗ ដោយភរិយារបស់លោកមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតនោះទេ ថែមទាំងចេះយល់ចិត្តស្វាមីចេះចងចិត្តស្វាមី និងជាស្ត្រីម្នាក់ដែលមានភាពវ័យឆ្លាតគួរឱ្យសរសើរ។ លោក សុភា ត្រូវបានគេចាត់ទុកថាជាតារាមួយរូបដែលមានសំណាងមិនថាកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈ និងរឿងស្នេហា។

LEAVE A REPLY

Please enter your comment!
Please enter your name here