កាលពីរសៀលថ្ងៃទី៣០ មករា ឆ្នាំ២០២១ មុននេះ កីឡាករ សាយ បានប្រកាសបិទបញ្ចប់ពីសកម្មភាពរត់ដើម្បីសប្បុរសធម៌ ដែលបានធ្វើឡើង ដោយលោកគៀគរជំនួយជាច្រើនជួយដល់មន្ទីរពេទ្យកុមារអង្គរនៅសៀមរាបនោះ។ ការប្រកាសបិទបញ្ចប់នោះ មិនមែនមានន័យថា លោកនឹងដើរចេញពីការធ្វើសកម្មភាពរៃអង្គាសជួយដល់គម្រោងដែលលោកបានធ្វើប៉ុណ្ណោះទេ ពោលគឺលោកបានប្រកាសគម្រោងមួយផ្សេងទៀត ដែលគម្រោងថ្មីនេះ គឺនឹងរំពឹងថា នឹងទទួលបានជំនួយច្រើនលើសពីមុនទៀត ដើម្បីមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

លោក អ៊ួន បឋម ហៅសាយ បានថ្លែងបញ្ជាក់ថា នៅចុងខែមករា កន្លងទៅ គឺជាការបិទបញ្ចប់សកម្មភាពរបស់លោក ដោយសកម្មភាពរត់របស់លោកដែលបានឆ្លងកាត់ជាច្រើនខេត្តនោះ បានទទួលនូវបទពិសោធយ៉ាងខ្លាំង ដែលលោកអះអាងថា គឺរត់បានចម្ងាយផ្លូវរហូតដល់ជាង2400គីឡូម៉ែត្រ ជុំវិញប្រទេសកម្ពុជា ២១ខេត្ត។ក្នុងសកម្មរត់នេះ លោកថាមិននឹកស្មានថានឹងមានជីវិតត្រលប់មកវិញនោះទេ ដោយក្នុងកាលៈទេសៈខ្លះ គឺលោកជួបប្រទះនូវឧបសគ្គជាច្រើន។ លោកថាប្រជាពលរដ្ឋជាច្រើនបានជួយផ្ដល់បាយទឹកអោយលោក ផ្ដល់កន្លែងស្នាក់នៅ ខណៈមន្ត្រីប៉ូលីស ក៌ជួយលោកលើផ្នែកចរាចរ ដែលធ្វើអោយសកម្មភាពរត់រយៈពេល៩៩ ថ្ងៃលោកបញ្ចប់ទៅដោយជោគជ័យ។ លោកកាន់តែរំភើបចិត្ត នៅពេលសកម្មភាពលោកទៅដល់ទីតាំងខេត្តក្រុងម្ដងៗ គឺមានពលរដ្ឋស្វាគមន៍លោក និងមានមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើអោយលោកមានភាពកក់ក្ដៅ។ ជាមួយនឹងបទពិសោធន៍នេះហើយ ដែលលោកប្រកាសថា នឹងស្វែងរកដៃគូផលិតជាភាពយន្តមួយ ដែលនិយាយពីការរត់សប្បុរសធម៌រយៈពេល៩៩ថ្ងៃរបស់ ដើម្បីអោយភាពយន្តនេះ បានរួមចំណែកកាន់តែច្រើន ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ភាពយន្តដែលគ្រោងផលិតនោះ គឺនិយាយពីការតស៊ូ បង្ហាញពីរឿងរ៉ាវដ៏លំបាកជាច្រើន នៅពីក្រោយការរត់ និង បង្ហាញពីទឹកចិត្តដ៏ច្រើនឥតគណនារបស់បងប្អូនខ្មែរ ដែលបានជួយយកអាសារលោក នៅក្នុងសកម្មភាពរត់។ ភាយន្តនេះ លោកប្រកាសលក់សំបុត្រ ហើយលុយដែលបានពីការឧបត្ថម្ភ និង បានពីការដាក់បញ្ចាំងតាមរោង គឺប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់ ដែលការប្រកាសរបស់លោកបានធ្វើអោយមានការសរសើរយ៉ាងខ្លាំង នៅក្នុងពិធីបិទបញ្ចប់ពីសកម្មភាពរត់នោះ។
គណអធិបតី ដែលបានចូលរួមក៏បង្ហាញនូវការស្ងើចសរសើរ ចំពោះទឹកចិត្តលះបង់របស់លោកផងដែរ ដោយការប្រកាសបង្កើតភាពយននតដើម្បីបន្តស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គររនេះ នឹងក្លាយជាសញ្ញាណថ្មីមួយ ដើម្បីបំផុសអោយសប្បុរសជនដែលមានបំណងចង់ជួយ នឹងមានឱកាសជួយដល់មន្ទីរពេទ្យកុមារអង្គរកាន់តែច្រើន តាមរយៈការប្រកាសផលិតនូវស្នាដៃមួយនេះ។ លោក សាយ បន្តថា លោកនឹងប្រើអាជីព និង ជីវិតរបស់លោកដើម្បីជាប្រយោជន៍ចំពោះកុមារអោយបានកាន់តែច្រើនបម្ថែមទៀត ហើយក្រៅពីគម្រោងបង្កើតភាពយន្តនេះ លោកក៏នឹងបង្កើតគម្រោង Let’go with Sai ដើម្បីរៃលុយអោយច្រើនបន្ថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here