នៅអាមេរិកមែន តែ លោក យស បូវណ្ណៈ មានងារជាឯកឧត្តម

0

អ្នកគាំទ្រវិស័យសម្ដែងកាលពីអតីតកាលរបស់លោក យស បូវណ្ណៈ ដែលជាតារាសម្ដែងមួយរូប ក្នុងជំនាន់អ្នកនាង អម្ពរ ទេវី លោក ខៃ ប្រសិទ្ធិ និង លោកទេព រិន្ទដារ៉ូ ជាដើម បានត្រឹមតែចាប់អារម្មណ៍ថា លោកកំពុងសោយសុខនៅលើទឹកដីអាមេរិក ក្នុងរដ្ឋកាលីហ្វកញ៉ា ដោយម្ដងម្កាលឃើញលោកលេចមុខសម្ដែងនៅក្នុងសហគមខ្មែរប៉ុណ្ណោះ ដោយមិនបានដឹងពីព័ត៌មានលម្អិតរបស់លោកលើសពីនេះប៉ុន្មានឡើយ។ ដោយឡែកនៅក្នុងកិច្ចសម្ភាសន៍ឆ្លងឆ្លើយមួយជាមួយនឹងផ្ទះតារា លោកបានទម្លាយថា លោកមានគោរមងារជាឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ ខណៈដែលងារជាឯកឧត្តមនោះ ក៏នៅតែបន្តដល់បច្ចុប្បន្ន ថ្វីត្បិតតែលោកមិនសូវបានឡើងចុះប្រទេសកំណើត។ លោកបានទម្លាយថា នៅលើទឹកដីសហរដ្ឋអាមេរិក លោកគឺជាបុគ្គលដែលមានឥទ្ធិពលមួយរូប បើធៀបនឹងពលរដ្ឋខ្មែរផ្សេងទៀតនោះផង ដូច្នេះហើយទើបលោករមែងមានមុខនៅក្នុងព្រឹត្តិការណ៍ធំៗរបស់សហគមន៍ខ្មែរ។

លោក យស បូវណ្ណៈ បានថ្លែងបញ្ជាក់ថា ដោយសារតែនៅលើទឹកដីសហរដ្ឋអាមេរិក លោកនិង ភរិយា នៅតែបន្តសកម្មភាពសិល្បៈ ឬ ផ្សព្វផ្សាយពីវប្បធម៍ មិនអោយបាត់បង់ទើបលោកបានសុំច្បាប់បង្កើតសមាគមផ្ទាល់ខ្លួនមួយ ដើម្បីលើកស្ទួយពីវប្បធម៍ខ្មែរ ហើយលោកគឺជាប្រធានសមាគមនោះ ប្រចាំនៅក្នុងរដ្ឋកាលីហ្វកញ៉ាទាំងមូល។ ដោយសារតែសមាគមរបស់លោកតែងតែមានសកម្មភាពក្នុងការផ្សព្វផ្សាយវប្បធម៌ និង បង្កើតសកម្មភាពសិល្បៈរៀងរាល់រដូវបុណ្យទានធំៗ ដូចជាភ្ជុំ ចូលឆ្នាំ និង ក្នុងឱកាសផ្សេងៗនេះហើយ ទើបលោកត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃប្រទេសកម្ពុជា តែងតាំងជាទីប្រឹក្សាក្រសួង ដោយប្រគល់ងារជាឯកឧត្តម និង មានតួនាទីផ្សព្វផ្សាយ និង លើកកម្ពស់វប្បធម៌ខ្មែរនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋដែលលោករនៅ និង តាមបណ្ដារដ្ឋដែលសមាគមរបស់លោកតែងធ្វើសកម្មភាព។ តួនាទីនេះ ត្រូវបានក្រសួងផ្ដល់អោយកាលពីឆ្នាំ២០១៨ ដោយលោកត្រូវធ្វើការជាមួយក្រសួងតាមរយៈតេលេក្រាម ហើយរៀងរាល់ក្រសួងមានកម្មធីធំៗម្ដងៗ គឺលោកតែងតែចុះមកបង្ហាញវត្តមាន។ លោក យស បូ វណ្ណៈ បន្តថា តួនាទី និង តំណែងរបស់លោក គឺក្រសួងតម្រូវអោយមកប្រជុំការងារដោយផ្ទាល់ និង តម្រូវអោយលោកចូលរួមកម្មវិធីធំៗរបស់ក្រសួង ប៉ុន្តែដោយសារតែមានការយោគយល់ ទើបក្រសួងប្រជុំពិភាក្សាជាមួយលោកតែតាមអេឡិចត្រូនិច ហើយរាល់ពេលក្រសួងមានកម្មវិធីអញ្ជើញធំៗមួយចំនួន ក៏មិនតម្រូវអោយលោកចុះមកទាំងអស់នោះដែរ។ ប៉ុន្តែលោកត្រូវដើរតួផ្សព្វផ្សាយកួនខ្មែរ ពីអក្សរជាតិ ពីវប្បធម៌ខ្មែរ និង ពីសិល្បៈជាដើម ដើម្បីអោយបរទេសបានស្គាល់ និង ពាំនាំពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌របស់ប្រទេសកម្ពុជា ដែលជនជាតិខ្មែរនៅលើទឹកដីអាមេរិកមួយចំនួនមិនបានដឹង។ ជាមួយនឹងតួនាទីនេះហើយ ដែលរាល់ពេលប្រលងចម្រៀងជាសាកលនាពេលកន្លងមក គឺលោកតែងតែចុះមកកាន់កម្ពុជា។ លោកបន្តថា នៅលើទឹកដីសហរដ្ឋអាមេរិក គឺមសនបងប្អូនខ្មែរតិចណាស់ មិនស្គាល់សមាគមរបស់លោក ដោយសកម្មភាពច្រៀងរាំមួយចំនួននៅក្នុងរដ្ឋកាលីហ្វកញ៉ា ប្រសិនបើលោកមិនទទួលស្គាល់ ឬ មិនសុំសិទ្ធិអោយ គឺខាងអាជ្ញាធម៌អាមេរិក មិនអនុញ្ញាតិអោយរៀបចំនោះផង។ ក្នុងនោះតារាចម្រៀងពីស្រុកខ្មែរខ្លះ ក៏ត្រូវការអោយលោកជាអ្នកចេញមុខធានាផងដែរ បើទោះជាមានបុគ្គលផ្សេង ឬ ក្រុមហ៊ុនផ្សេង ជាអ្នកចំណាយរ៉ាប់រង។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម​ យស​ បូវណ្ណៈ​ គឺជាតារាភាព​យន្ដ​ខ្មែរ​ ដ៏ល្បីល្បាញ​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​ ដែលល្បីល្បាញខ្លាំង ក្នុងអំឡុងឆ្នាំ៩០​ ។ មកដល់សព្វថ្ងៃ​ ឯកឧត្តម​ នៅតែជាតារាសម្ដែង តារាចម្រៀង និង ជាពិធីករ នៅក្នុងកម្មវិធីសំខាន់របស់បងប្អូនខ្មែរ និង ជាទីប្រឹក្សា​របស់ក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​ ទទួល​ខុសត្រូវ​ផ្នែកសិល្បៈវប្បធម៌ នៅរដ្ឋ​កាលីហ្វ័កញ៉ា​ ដែលជារដ្ខមានខ្មែររស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក​។

LEAVE A REPLY

Please enter your comment!
Please enter your name here