ឈិត សុវណ្ណបញ្ញា រវល់ការងារសិល្បៈផ្អឹបរឿងស្នេហា

0

ចាប់តាំងពីផ្លាស់ប្ដូរទ្រនំទៅជ្រកក្រោមផលិតកម្ម Town អតីតរារាចម្រៀងហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា ហាក់នៅតែមិនទាន់ផ្ទុះខ្លាំងដូចការំពឹងទុកទោះបីមានការជ្រោមជ្រែងពីខាងផលិតកម្មយ៉ាងណាក្ដី។ ចំណែកឯជីវិតឯកជនស្នេហាវិញ ក៏តារាស្រីរូបនេះនៅមិនទាន់លេចឮដំណឹងមានស្នេហា ឬចូលរោងការនៅពេលណានោះឡើយ។

ឈិត សុវណ្ណបញ្ញា នាង នៅតែញញឹម ជាមួយនឹង ក្តីសង្ឃឹមថ្មី ក្រោយពេលចូលមកកាន់ផលិតកម្មថ្មី។ នាងមិនបារម្មណ៍ចំពោះការថមថយ ប្រជាប្រិយភាពឡើយ ព្រោះស្នាក់ការថ្មី នោះក៏រិះគិតគន្លឹះល្អទុក អោយនាងសមជា តារាធ្លាប់ទទួលបានភាពល្បីល្បាញ ម្នាក់ដែរ។

ចំពោះបទចម្រៀងវិញ នាងមានបទចេញ ផ្សាយនៅលើទីផ្សារ បន្តបន្ទាប់ និង មានអ្នកស្គាល់ច្រើន។ យ៉ាងណាមហាជន នៅតែមើលឃើញថា ឈិត សុវណ្ណបញ្ញា កម្រិតការចេញចម្រៀងនាង បទមួយៗ នៅមិនទាន់បែក សាយកងរំពងលាន់ ពេញស្រុក ខុសពីមុនណាស់។ នាងគួរតែ រកចំនុចណាប្លែក ទាញអារម្មណ៏ អ្នកគាំទ្រត្រឡប់ មកវិញអោយបានច្រើនម្តងទៀត។

ចំពោះ បញ្ហាគូ ស្រករវិញ បញ្ញា នៅតែតម្កល់ ចិត្តមិនទាន់គិតគូ ក្នុងពេលដែលវ័យរបស់នាង ហក់ទៅមុខហើយ បើមិនប្រញាប់។ ម្យ៉ាង មិត្តរួមជំនាន់ខ្លះ រៀបការមានកូនប្រឡែង យ៉ាងសុខសាន្ត។ ទាំងនេះប្រហែល បញ្ញា ខ្លាចខកស្នេហ៍ ឬយ៉ាងណា បានជាផ្អិបរឿងគូយូរអុីចឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here