អេដា ប្ដូរថយន្តថ្មីបង្ហាញភាពជោគជ័យក្នុងអាជីវកម្មថ្មី

0

តារាចម្រៀង Original song កញ្ញា អេដា ទើបតែបានបង្អួតរថយន្ត ម៉ាក Kia Grang Carnival ឆ្នាំ2020 ដែលត្រូវបានគេដឹងថា មានតម្លៃជិត 7 ម៉ឺនដុល្លាឯណោះ។

វត្តមានរថយន្តថ្មីរបស់នាងដែលជា ម៉ាក Kia Grang Carnival សេរីឆ្នាំ 2020 ដែលត្រូវបាននាងបង្ហើបថាមានតម្លៃរហូតដល់ទៅ 66800ដុល្លាអាមេរិក។ យ៉ាងណាមិញ នាងអះអាងថា លុយសុទ្ធដែលទិញរថយន្តនេះ មិនមែនជាចំណូលពីសិល្បៈ ពីគូស្នេហ៌ផ្ដល់អោយនោះទេ តែជាលទ្ធផលបន្ទាប់ពីនាងក្លាយជាម្ចាស់ប្រេនផលិតផលមួយលើអនឡាញតែប៉ុណ្ណោះ។

ស្របពេលដែលចំណូលអ្នកសិល្បៈធ្លាក់ចុះ ខណៈដែលមុខរបរបើកហាង Fast Food របស់នាង និង គូស្នេហ៌ ក៏រងផលប៉ះពាល់តាំងពីផ្ទុះ COVID-19 ប៉ុន្តែទោះយ៉ាងណានាងក៏នៅអាចរកចំណូលបានគួរសម។

កញ្ញា អេដា បញ្ជាក់ថា នាងមានលទ្ធភាពទិញរថយន្តម៉ាកនេះ មិនមែនដោយសារចំណូលដែលធ្លាប់ទទួលបាននោះទេ។ ពោលគឺដោយសារតែមុខរបរលក់ផលិតផលគ្រឿងសម្អាងដែលនាងទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

មុខរបរនេះ ជោគជ័យ ទើបធ្វើអោយនាងហ៊ានដូរស៊េរីរថយន្តថ្មី ក្នុងពេលអ្នកខ្លះថ្ងូរចង់ដាច់ពោះ។ ម្យាងនាងស្រលាញ់រថយន្តវែងដែលមានកៅអីដល់11កៅអីដូចម៉ូដនេះផង ទើបនាងសម្រេចចិត្តទិញ។


LEAVE A REPLY

Please enter your comment!
Please enter your name here