នៅលើសង្គម Tik Tok មានការចាប់អារម្មណ៍មិនតិចទេ ជាមួយនឹងទិដ្ឋភាពក្រៅឆាករបស់តារាចម្រៀង លោក សុគន្ធ ដេវីត ក្នុងពេលលោក កំពុងថត MV បទ” នឹកអ្នកជំពាក់លុយ” និង បទ”ដែកឆក់” ដែលជាបទសប្បាយៗ សម្រាប់ត្រៀមអបអរឱកាសចូលឆ្នាំខ្មែរខាងមុខ។ ទាំងលោក និង តារា Tik Tok កញ្ញា ម៉ាក់លក្ខណ៍ ត្រូវគេឃើញអ្នកគាំទ្ររោមជិត ដោយភាគច្រើនប្រជ្រៀតគ្នាសុំ និង ដៃគូ ថតរូប និង ខ្លះចោមរោមមើល ដែលបង្ហាញពីការគាំទ្រចំពោះលោក និង ម៉ាក់លក្ខណ៍ នៅក្នុងវិស័យសិល្បៈ។ ទិដ្ឋភាពដែលអ៊ូអ៊ែ ដោយអ្នកគាំទ្រនេះ គឺបានកើតឡើងកាលពីល្ងាចថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ នៅក្បែរសួនកាណាឌីយ៉ា ដែលជាទីតាំងប្រមូលផ្ដុំដោយកម្មកររោងចក្រ តែក៏មិនមានន័យថា គ្រប់តារាសិល្បៈដែលទៅថតសកម្មភាពសម្ដែងនៅក្បែរតំបន់នោះ សុទ្ធតែត្រូវបានចោមរោមដោយអ្នកធ្វើការនៅរោងចក្រនៅទីនោះនោះដែរ ទើបតារាទាំងត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង ជាពិសេសនៅពេលទិដ្ឋភាពទាំងនោះត្រូវបានបង្ហោះនៅក្នុងសង្គម Tik Tok.។

លោក សុគន្ធ ដេវីដ បានបង្ហាញនូវអារម្មណ៍ រំភើបក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានអ្នកគាំទ្រយ៉ាងវ្រើនក្រាស់ក្រែល ចោមរោមសុំលោកថតរូបជាមួយ ខណៈដែលអ្នកសុំថតទាំងនោះ ក៌ស្គាល់ឈ្មោះលោលច្បាស់ ដែលធ្វើអោយលោកយល់ថា ខ្លួនក៏មានអ្នកគាំទ្រច្រើនមួយរូប ដែលហាក់ដូចជាតារាល្បីម្នាក់។ បើទោះជាការគាំទ្រដែលលោកបានឃើញនឹងភ្នែកនេះ មិនអាចប្រដូចនឹងការគាំទ្ររបស់កំពូលតារាចម្រៀងទាំងឡាយបាន តែក៏ចាត់ទុកថា នេះគឺជាផ្លែផ្កាមួយ បន្ទាប់ពីលោក និង ម៉ាក់លក្ខណ៍ បានរួមគ្នាបង្កើតស្នាដៃរហូតមានអ្នកស្គាល់ច្រើនឡើងនៅក្នុងណេលនេះផងដែរ
លោកថាសប្បាយចិត្ត ដែលខ្លួន និង ម៉ាក់លក្ខណៈ បានចុះថតបទ”នឹកអ្នកជំពាក់លុយ” និងបទ” ដែកឆក់” ដែលសុទ្ធតែបទក្រោមការផលិតរបស់ផលិតកម្មហ្គោល ហើយមានអ្នកចោមរោមមើលច្រើនដល់ម្លឹង នៅនឹងកន្លែង។ ដោយឡែកនៅក្នុងបទចម្រៀង”នឹកអ្នកជំពាក់លុយ” លោកក៌បានប្រើក្រដាស់ប្រាក់សន្លឹក100រៀល ដែលមិនសូវគេអោយតម្លៃ យកមកបង្ហាញនៅក្នុងបទចម្រៀង ដើម្បីលើកកម្ពស់ប្រាក់រៀលខ្មែរ។ លោកថា MV ទាំងពីរបទខាងលើ នឹងចេញសម្រាប់អបអរបុណ្យខូលឆ្នាំខ្មែរ ហើយលោកក៏សប្បាយចិត្តណាស់ដែរ នៅពេលឃើញរូបថតដែលហ្វេនបានសុំលោក និង ម៉ាក់លក្ខណ៍ថតជាមួយនៅថ្ងៃថត MB នោះ នៅតែបន្តអណ្ដែតក្នុងសង្គម Tik Tok។

LEAVE A REPLY

Please enter your comment!
Please enter your name here