មានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលតារាសម្ដែង ពិធីការិនី និង ជាតារាចម្រៀង កញ្ញា រៀម ច័ន្ទបរមី បានប្រកាសនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន កាលពីយប់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ មុននេះថា កញ្ញាមានវ័យ៣៦ឆ្នាំហើយ ដែលតួលេខនេះ ហាក់ធ្វើអោយម្នាក់ៗស្រឡាំងកាំង ដោយសារតែមិនសមនឹងរូបសម្រស់របស់នាង។ កញ្ញាថា មនុស្សតិចណាស់ ដែលមិនជឿថានាងមានវ័យសាមក្រាស់ ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ នាងមានវ័យ៣៦ឆ្នាំហើយ គឺមិនមែននៅក្មេង ឬ អាយុតិចដូចមុនឡើយ។

គួរបញ្ជាក់ផងដែរថា ពិធីខួបកំណើតរបស់ រៀម ច័ន្ទបរមី នៅក្នុងថ្ងៃនោះ មានការកត់សម្គាល់ថា មានការចូលរូមពីអ្នកសិល្បៈ និង មិត្តភ័ក្ត្ររហូតដល់ជិត200នាក់ នៅក្នុងក្លិបកម្សាន្តមួយ ដោយកញ្ញា ក៏តែងខ្លួនបានស្អាតមិនសមនឹងវ័យដឺលបានប្រកាសផងដែរ ទើបម្នាក់ៗមានការលាន់មាត់មិនតិចទេ នៅពេលបានដឹងពីអាយុពិតរបស់នាង។ កញ្ញាក៏ប្រកាសថា នេះគឺជាពិធីខួបដែលនាងបានធ្វើដោយប្រញាប់ប្រញាល ដោយមិនមិនព្រាងទុកច្រើនថ្ងៃ ទើបភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនោះ អ្នកខ្លះមិនបានដឹង។ កញ្ញាថាសប្បាយចិត្ត ដែលក្នុងពិធីនោះ មានភ្ញៀវមកច្រើន រហូតខ្វះតុ ហើយកញ្ញាក៏មុនភ្លេចអរគុណផងដែរ ចំពោះអ្នកមានគុណទាំងពីរ និង បុរសដែលនាងស្រលាញ់។

LEAVE A REPLY

Please enter your comment!
Please enter your name here