បន្ទាប់ពីជោគជ័យនៃរឿងម៉ុតូឌុបបះសក់ BIKEMAN ទាំង២វគ្គ ផលិតករដ៏ឆ្នើមនៃរឿងនេះក៏បានបង្ហាញស្នាដៃថ្មីមួយទៀតដោយប្ដូរខ្លឹមសាររឿងឲ្យរឹតតែកំប្លុកកំប្លែងលើសមុន ប្ដូរតួជិះម៉ូតូ មកជិះក្របីម្ដងវិញដោយច្នៃចេញជាអត្ថរសដ៏អស្ចារ្យដែលអ្នកទស្សនាស្មានមិនដល់បូករួមនឹងសមត្ថភាពសម្ដែងតារាលំដាប់ជួរមុខ BELLA RANEE ។

សមិទ្ធិផលថ្មីនេះក៏មិនចាញ់ភាពយន្ដចាស់ដែរ គឺថាត្រូវបានទស្សនិកជនថៃនាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដីណែនពេញរោងភាពយន្ដទូទាំងប្រទេសចាប់តាំងពីថ្ងៃចេញបញ្ចាំងដំបូង។ ការផលិត ការដឹកនាំ រួមទាំងការសម្ដែងដ៏ប៉ិនប្រសប់របស់តួសម្ដែងគ្រប់រូបក្នុងរឿងនេះ បានពាំនាំមកនូវទាំងគុណភាព សំណើច សើចក្អាកក្អាយ បំបាត់អស់ទុក្ខកង្វល់របស់ទស្សនិកជន ជាពិសេសភាពក្រមិចក្រមើមដែលជាចរិតលក្ខណៈថ្មីដែលកញ្ញា BELLA សម្ដែងក៏ពិតជាសមឥតខ្ចោះដែលជាភាពទាក់ទាញដ៏ខ្លាំងក្លាសម្រាប់អ្នកគាំទ្រផ្ទាល់របស់នាង។ ដូច្នេះហើយទើបធ្វើឲ្យភាពយន្ដមួយនេះរកចំណូលបាន ២០០លានបាត (ប្រមាណជិត៧លានដុល្លារ) ក្នុងរយៈពេល២សប្ដាហ៍នៃការដាក់បញ្ចាំងតាមរោងភាពយន្ដក្នុងប្រទេសថៃ ហើយក៏ជាភាពយន្ដដំបូងដែលរកបានចំណូលដ៏លើសលប់បន្ទាប់ពីស្ថានភាពដ៏តឹងតែងនៃកាតរាតត្បាតពីវីរុសកូវីដ១៩។

កាន់តែពិសេសទៅទៀតនោះ ភាពយន្ដមួយនេះក៏នឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្ដនានាក្នុងប្រទេសកម្ពុជាផងដែរចាប់បីថ្ងៃ ១២ កុម្ភៈ ២០២១នេះតទៅ។ ដូច្នេះទស្សនិកជនកម្ពុជាក៏អាចបានទទួលនូវភាពរីករាយសប្បាយពីភាពយន្ដដ៏ពិសេសមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here