គ្រប់ឈុត របស់ ឱក សុគន្ធកញ្ញា នៅតែឈលើចំនុចដ៏ទាក់ចិត្ត

0

ក្រៅពីមានសំឡេងល្អ អាចឆក់យកចិត្តគេឯងស្តាប់ មិនចេះជិនណាយ ឃើញថា ស្ទាយរបស់ឱក សុគន្ធកញ្ញា និងស្ទីលលេងខ្លួនស្ថិតនៅក្នុងអារម្មណ៍អ្នកគាំទ្រ សរសើរថាពូកែ គ្មានគូប្រៀប។ ម្ល៉ោះហើយមើលទៅលើចំនុចមួយៗ មិនថាម៉ូដសក់ សម្លៀកបំពាក់ គ្រឿងលម្អឱក សុគន្ធកញ្ញា នៅតែក្តាប់បានភាពល្អលើសគេ។

ឱក សុគន្ធកញ្ញា កំពុងតែទទួលបានសេចក្តី សុខក្នុងផ្លូវចិត្តនៃជីវិតគ្រួសារពេលនេះ ដោយប្តីក៏យល់ចិត្ត ហើយបានកាដូចំណងដៃកូនប្រុសដ៏គួរ អោយស្រឡាញ់ម្នាក់ទៀត។ម្ល៉ោះហើយ បើមើលទៅលើសម្រស់វិញ នៅតែរក្សាបានទម្រង់មុខក្មេងស្រស់ថ្លា គួរអោយគយគន់។ បើមើលលើភាពតុបតែងកាយវិញ ក៏ស្ថិតក្នុងលំដាប់មួយលើគេឯង ។ ស្ទីលថតរូប លេងទឹកមុខឈកាច់រាង គឺសម្បូរបែបមិនចេះជិនណាយ។

មកទល់ពេលនេះ កញ្ញា ត្រៀមបន្តចេញបទចម្រៀងថ្មីៗជាបន្តទៀតតបការចង់ស្តាប់ ក្រោយពេលសម្រាកមាតាភាព។ ពេលនេះកញ្ញា មិនបានលាក់មុខតទៅទៀតនោះទេ ដោយប្រឹងបំបុកទីផ្សារអោយណែនដៃដូចមុនឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here