អម្ពរ ទេវី ត្រៀមចុះមកស្រុកខ្មែរជាថ្មីទៀតហើយ

0

មានការទម្លាយអោយដឹងថា អ្នកនាង អម្ពរ ទេវី កំពូលតារាសម្តែងដែលស្ថិតក្នុងដួងចិត្ត មហាជនគ្រប់ស្រទាប់ បានមកថតរឿងភាគមួយស្ងាត់ៗតាមការសន្យាគ្នា។ក្នុងនោះក៏ បានថែមទាំងប្រមូលផ្តុំថតជាមួយ តារាជើងចាស់មួយចំនួនផងដែរ។ ប្រសិនបើពិតមែននោះ ពិតជាមានការចាប់អារម្មណ៍ជាថ្មីជាក់ជាមិនខាន។

យើងបានទទួលតម្រុយបែបនេះ នៅពេលបានសួរនាំទៅអ្នកនាងប៉ែន សុផានី។ អ្នកនាងប៉ែន សុផានីដែលពេលនេះងារជាជំទាវលើកឡើងថា អ្នកនាងពិតជាជាប់ភារៈថតរឿងមួយជារឿងភាគ ដែលបានទទួលយូរមកហើយ ។ក្នុងនោះបានដឹងខ្លះថាអ្នកនាង អម្ពរ ទេវីបានមកសម្តែង ហើយក៏បានប៉ុន្មានឈុតដែរក៏ឡើងទៅអាមេរិកវិញ។ ទោះជាយ៉ាងណាក៏ អ្នកនាងមិនហ៊ានប្រាប់លម្អិតអ្វីលើសពីនេះ គ្រាន់គម្រោងគឺមានប្លង់ខ្លះថតជាមួយគាត់។

ប្រសិនបើនោះជា ការពិតគេរំពឹងថា ស្នាដៃថ្មីមួយទៀតហើយ ដែលអ្នកនាង អម្ពរ ទេវីបានបន្សល់នៅលើវិថីសិល្បៈ។ ឃ្លាតឆ្ងាយអំពីសិល្បៈ យូរឆ្នាំមហាជនជាច្រើននៅតែចូលចិត្តស្ទីលសម្តែងអ្នកនាង។ អ្នកនាងធ្លាប់បានអង្រួនឆាកសម្តែង កាលពីពេលកន្លងមកហើយទទួលបានការគាំទ្រនិងស្ងើចសរសើរថា របៀបតិចនិចសម្តែងរបស់អ្នកនាងគឺនៅតែពូកែ។ឯរូបសម្រស់វិញនៅរក្សាបានភាពប្រសើរគយគន់ទោះជាវ័យជ្រេបន្តិចទៅមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here