ផ្អែមល្ហែមណាស់ នាយ ក្រឹម ថ្ងៃកំណើតភរិយាវ័យក្មេងជូនស្នាមថើប

0

មហាជន បានសរសើរជាខ្លាំងដែល នាយ ក្រឹមតារាកំប្លែងជើង ចាស់បានភរិយាវ័យក្មេងតារាស្រករក្រោយ រហូតបានកាដូកូនភ្លោះយ៉ាងស្រស់ស្អាត។ចំណងស្នេហ៍ រវាងលោក និងនាងលាភកាន់តែផ្អែមល្ហែម យល់ចិត្តគ្នា ដែលស្តែងអោយឃើញពីការមើលថែទាំគ្នា។

នាយ ក្រឹម មិនដឹងជារីកថ្លើម ដូចម្តេចនោះទេ ដែលថ្ងៃពិសេស របស់គាត់ ស្រាប់តែអ្នកនាងគង់ ចាន់សុីណា ហៅនាងលាភ បានផ្តល់ស្នាមថើមបញ្ជាក់គោរពស្រឡាញ់ប្តី ។ ការគោរពស្រឡាញ់ប្តីបីដូចជាឪពុក ជាបងដែលចូលមកគ្រួសារអោយតម្លៃហើយ តស៊ូដើម្បីគ្រួសារ។ អ្វីដែលគេមើលឃើញ អ្នកទាំង២ នៅតែរក្សាបានចំណងមិត្តភាពយ៉ាងប្រសើរឡើងបើទោះជា មានអ្វីមករំខាន ក៏មិនអាចកាត់ផ្តាច់បាន។ឯនាយ ក្រឹមវិញ បានកូនភ្លោះកាន់តែធំធាត់គួរអោយក្នាញ់រិតតែស្រឡាញ់ណាស់។

មកទល់ពេលនេះ នាងលាភ និង ស្វាមីនាយ ក្រឹម បាននឹងនៅតែបន្តចាប់ដៃគូគ្នាសម្តែងកំប្លែងនៅ តាមវេទិកានានា។ អ្នកនាង និងស្វាមី ក៏បង្កើតការងារផ្នែកទទួល ជួលភ្លេងសម័យតាម ពិធីជប់លៀង មង្គលការនានាផងដែរ។ នាងលាភវិញឃើញកំប្លែងលេងសំដី តែពេលសម្តែងភាពយន្តវិញគឺពូកែយ៉ាងជំនាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here