យោងតាមការប្រកាសតារាល្បីៗមិនតិចនាក់នោះទេ នឹងបង្ហាញខ្លួនរួមគ្នា នៅក្នុងពិធីបើកសម្ពោធ App ថ្មី របស់ផលិតកម្មសាស្ត្រាហ្វៀម នៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ២០២១ នេះ ដែលនឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែនសុខ។ មានការរំពឹងថា កម្មវិធីនេះនឹងក្លាយជាជំនួបតារាសិល្បៈធំមួយ ខណៈដែលគ្រាន់តែតារាសម្ដែង ដែលធ្លាប់ជាតួអង្គក្នុងភាពយន្តរបស់ផលិតកម្មមួយនេះ គឺច្រើនណាស់ទៅហើយ ដោយមិនរាប់បញ្ចូលតារាចម្រៀង និង តារាផ្សេងពីអ្នកសម្ដែងផង។

អ្នកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្ម សាស្ត្រាហ្វៀម បានថ្លែងបញ្ជាក់ថា ដោយសារតែផលិតកម្មរបស់អ្នកស្រីផលិតបាននូវភាពយន្តល្បីជាច្រើន ដែលមានអ្នកគាំទ្រនៅគ្រប់ស្រទាប់វណ្ណៈ ទើបអ្នកស្រី សម្រេចបើកដំណើរការនូវ App ថ្មីមួយ ដើម្បីអោយ App មួយនេះក្លាយជាឃ្លាំងស្ដុកភាពយន្ត បំពេញតាមបំណងដែលអ្នកគាំទ្រចង់បាន។ នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ ផលិតកម្មនឹងធ្វើពិធីប្រកាសបើកដំណើរការ App ដែលបានប្រកាសឡើងនេះ ដោយអ្នកស្រីរំពឹងថា នឹងមានតារាល្បីៗនៅក្នុងពិភពសិល្បៈចូលរួមច្រើន ដោយសារតែអ្នកស្រី និង ក្រុមការងារ បានអញ្ជើញជាច្រើននាក់។ អ្នកស្រីបានចាទុកថា ពិធីសម្ពោធ App Sastra Film នេះ ក៏នឹងក្លាយជាជំនួបផលិតករ និង តារាសិល្បៈ ទ្រង់ទ្រាយធំមួយ សម្រាប់ឆ្នាំ២០២១ នេះផងដែរ ដោយតារាសិល្បៈទាំងនោះ ក៏នឹងផ្ដល់ឱកាសអោយហ្វេនៗ បានថតរូបជាមួយ។ អ្នកស្រី ក្រោយការប្រកាសបើកនេះ App Sastra Film នឹងដើរតួមិនខុសពីរោងភាពយន្តនៅក្នុងដៃនោះទេ ដោយគ្រាន់តែ Download App ទុក ហើយអាចទស្សនារឿងទាំងរបស់សាស្ត្រា បានយ៉ាងសំបូរបែប។ ក្នុងនោះភាពយន្តខ្លះ ក៏មិនត្រូវបានដាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ឬ លើផេកនោះដែរ ប៉ុន្តែអាចទស្សនាបានដោយគ្មានការរំខានដោយពាណិជ្ជកម្ម ក្នុង App Sastra Film ទើបលោករំពឹងថា App នេះនឹងទទួលបានការគាំទ្រខ្លាំង ក្រោយបើកដំណើរការ។ តាមដឹងពិធីនេះ ក៏នឹងមានអ្នកសារព័ត៌មានចូលរួមកុះករ ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here