ភាពធាត់ទ្រលុតទ្រលន់ ដែលអ្នកនាងយក ថិតរដ្ឋា កំពុងកើតមានឡើងពេលនេះ នៅតែជាក្តីបារម្មណ៍មួយ ដែលរំខានអារម្មណ៍អុកឡុកសិល្បៈ។ ម្ល៉ោះហើយពេលនេះ នាងនៅតែដាក់កាលកំណត់ ធ្វើអោយបានតាម គោលផែនការដែលស្រឡាញ់។

តារាកូន៣ អ្នកនាងយក់ ថិតរដ្ឋា ដែលព្យាយាមឡើងច្រៀងរាំតាំងពីនៅទាំងសរសៃខ្ចីនោះ​ នាងកំពុងបានព្យាយាមសម្រកឲ្យបាន១៣គីឡូ ខណៈដែលពេលនេះទម្ងន់របស់នាងឡើងដល់៦០គីឡូ តែទម្ងន់ដែលនាងពេញចិត្ត គឺ៤៧គីឡូ។ ហេតុផល មិនចង់ទៅណាឆ្ងាយពី ទីលានសិល្បៈទើប នាងនៅតែខំឆ្លៀតពេលចេញ មុខនៅលើវេទិកា សិល្បៈបើទោះជារូបរាងមើលទៅប្រែប្រួលច្រើន។

ប្ដីប្រពន្ធតារា១គូនេះ បានចាប់ដៃគ្នារយៈពេលជិត១៤ឆ្នាំមកនេះ ត្រូវបានទស្សនិកជនចាត់ទុកថាជាគូស្នេហ៍តារាគំរូ ព្រោះមិនដែលមានបញ្ហាទំនាស់ណាមួយក្នុងគ្រួសារឡើយ។ ផ្ទុយទៅវិញ រដ្ឋា-ប៉ុណ្ណាដែត តាំងពីក្លាយទៅជាប្ដីប្រពន្ធគ្នាមកជីវភាពរបស់ពួកគេកាន់តែធូរធាខ្លាំង រហូតពេលនេះមានផ្ទះជាច្រើនកន្លែង និងជិះរថយន្ដទំនើបៗ ដូចជា Lexus LX 570, Range Rover និង Alphard ជាដើម។ ប្តីរដ្ឋា ក៏ទើបបើកជំនួញខាងលក់ដីធ្លីនៅតំបន់ជាយក្រុង ដែលអ្នកណាក៏សរសើរពីគំនិតឈ្លាសវៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here