មិនត្រឹមតែជោគជ័យតែម្នាក់ឯងទេ លោកស្រី ហឹង សុឃាង ក៏ប្រកាសអោយស្ត្រីក្រោកឈរ

0

គ្មានអ្នកណាមិនដឹងនោះទេថា លោកស្រី ហឹង សុឃាង ដែលជាម្ចាស់ក្រុមហ៊ុន HSKL និងជាម្ចាស់ប្រេន KK8 ក៏ដូចជា Sara កំពុងតែជោគជ័យខ្លាំង បន្ទាប់ពីបានបង្កើតក្រុមហ៊ុន និង បាននាំចូលផលិតផលសុទ្ធៗ មកពីប្រទេសកូរ៉េ។ លោកស្រីបានប្រែក្លាយពីស្ត្រីមេផ្ទះ ក្លាយទៅជាស្រ្តី ដែលមានប្រាក់ចំណូលក្រាស់ក្រែល និង បានជួយស្ត្រីនៅកម្ពុជា មិនតិចទេ អោយមានប្រាក់ចំណូល។ ជាមួយនឹងជោគជ័យនេះ លោកស្រីក៏បានបង្ហោះសារជំរុញទឹកចិត្តកូនខ្មែរ ដើម្បីអោយមានការតស៊ូផងដែរ។

លោកស្រី ហឹង សុឃាង បានបង្ហោះជាសាធារណៈ គួរអោយចាប់អារម្មណ៍ថា” កូនខ្មែរត្រូវតែរឹងមាំ ដើម្បីអោយបរទេសបានដឹងថាស្រ្តីខ្មែរពិតជាមិនធម្មតាឡើយ មិនមែននៅតែក្នុងចង្រ្កានបាយវិលមិនជុំចាំតែដេកសុីលាដៃសូមលុយពីប្ដីនោះទេ អីឡូវនេះស្រ្តីក៏អាចរកប្រាក់ចំនូលបានដោយមិនចាំបាច់ពឹងលើបុរសទាំងស្រុងនោះដែរ។ ស្រ្តីក៏មានលទ្ធភាពរកប្រាក់សំរាប់ទិញផ្ទះ រឺអចនទ្រព្យផ្សេងៗ និងរបស់របរមានតំលៃបានដូចគ្នាជាមួយនឹងបុរស ចឹងដែរ។ ក្នុងនាមនាងខ្ញុំជាស្រ្តីមួយរូប ហើយក៏ជាស្រ្តីមេផ្ទះ មិនដែរចេះអ្វីទាំងអស់ ក្រៅពីកាងារផ្ទះសំបែងបាយម្ហូប. ។ល។. ចង់ឃើញស្រ្តីនៅលើពិភពលោកមានការងារធ្វើមានប្រាក់ចំណូល កុំអោយគេថាដេកសុីដេកសុីស្អប់ពាក្យមួយម៉ាត់នឹងណាស់ ស៊ូស៊ូឡើងស្រ្តីៗគ្នាយើង រឹងមាំឡើង💪💪👏👏👏”។ ការលើកឡើងរបស់លោកស្រី គឺចង់អោយស្ត្រី រៀនផ្ដល់ឱកាសអោយខ្លួនឯង ហើយក៏ត្រូវសម្រេចចិត្តក្នុងការរកស៊ីដោយកុំចាំស្ដាប់តែសម្ដីបន្ទុចបង្អាក់ពីអ្នកដទៃផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here