តារាស្រីវ័យក្មេងបដែល ក្តោតបានតំណែងតួឯកជាច្រើនរឿង ពិសេសរឿង«អ្នកម្តាយវ័យក្មេង» ឈិន មុនីនាថ ត្រូវបានផលិតករច្រើន និយាយថា ពេលអនាគត តារាមុខស្រស់រូបនេះ នឹងឈោងចាប់ភាពល្បីល្បាញកប់សេរី ដោយសារទេពកោសល្យមាន។ លើសពីនេះ នាងជាកូនរបស់ តារាចម្រៀងឈិន កុសល និងជាក្មួយបង្កើត ឈិន សុធារី។ មានន័យថា ត្រកូលឈិន មានអ្នកស្នងអោយលេចធ្លោម្នាក់ទៀតហើយ។

សព្វថ្ងៃ ឈិន មុន្នីនាថ ក៏មានជំនួញក្នុងដៃផងដែរ ជាទូតសុឆន្ទៈ និងជាតំណាងចែកចាយ ផលិតផលថែរក្សារបស់ តារាសម្តែងស្រី កញ្ញា ឌួង ម៉ានិច្ច ថែមទៀតផង។
ឆ្នាំនេះ ឈិន មុន្នីនាថ មានអាយុ១៨ឆ្នាំ នាងក្រសោបបានទីផ្សារការងារសិល្បៈជាច្រើន ដោយសារទេពកោសល្យដ៏ប៉ិនប្រសព្វ មិនថាការសម្តែង ការថតម៉ូដ ការច្រៀង គឺកញ្ញាសុទ្ធសឹងតែធ្វើបានល្អទាំងអស់។ តារាស្រីរូបនេះ កាន់តែល្បីល្បាញខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈភាពយន្តភាគនិងការច្រៀង លើកញ្ចក់ទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់។នាងចេះសម្តែងតាំងពីអាយុ៧ឆ្នាំ ។ គ្រប់គ្នាគ្រាន់តែដឹងថា នាងត្រូវឈិន សុទ្ឋតែអ្នកមានស្នាដៃសិល្បៈ ដូចជា ឈិន កុសល ឈិន សុរ៉ាវី ឈិន សុធារី ប្អូនស្រី ឈិន សុធារីម្នាក់ទៀត ហើយ មាន ត្រូវកូលឈិនម្នាក់ទៀតជាតន្ត្រីករ។ ចំណែក ឈិន កុសលនៅតែឆ្លៀតពេលថតចម្រៀង ច្រៀងលើបណ្តាញសង្គម ហើយឈិន មុនីនាថក៏ច្រៀងពេលខ្លះចាប់គូជាមួយ ប៉ាៗ ឈិន កុសលដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here