ប៉ែន សុផានី នៅតែមិនចោលសិល្បៈទោះងារជាជំទាវ

0

តារាសម្តែងជើងចាស់ ប៉ែន សុផានី បានលើកឡើងថា អ្នកនាងនៅតែបង្ហាញវត្តមាននៅក្នុងសិល្បៈ បើទោះជាមិនច្រើនដូចមុន។ អ្នកនាង បានភ្ជាប់ពេលវេលាច្រើនជាមួយក្រុមគ្រួសារ និងចៅ។ ពិសេេសពេលក្លាយជាជំទាវរួចទៅហើយ ក៏នៅតែព្រលយពាក្យថា នឹកសិល្បៈទីដែលធ្លាប់តស៊ូ។

អ្នកនាង ប៉ែន សុផានី បានប្រកាន់ភ្ជាប់ជាមួយការងារជា តារាសម្តែងតាំងតែវ័យក្មេង ប្រជាប្រិយភាពរបស់អ្នកនាងនៅតែត្រដែតឡើង ក្នុងវ័យជ្រេរបន្តិច ព្រោះតែផលិតករនៅតែមើលឃើញ ពីតម្លៃសមត្ថភាព។ ក្រោយពេលរៀបការ និងមានស្វាមីក្រោយមកអ្នកនាង ក៏ប្តូរមកជាប់ងារ ជាជំទាវ ដែលបង្ហាញអោយគេកោតសរសើរ អំពីភ័ព្ទសំណាងដែល បានមកចំពេលវ័យជ្រេ។ ងារជាលោកស្រីមែន តែចរិកនៅខាងក្រៅ សាមញ្ញរួសរាយ ធម្មតាកាន់តែខ្ពស់កាន់តែធ្វើអោយគេចូលចិត្ត។

ប៉ែន សុផានី និយាយថា រាល់ថ្ងៃនេះនៅជំពាក់មាត់កគេថតរឿងភាគ ម្ល៉ោះហើយទើបឆ្លៀតពេលខ្លះនៅចេញទៅថត។ ម្យ៉ាងដូចជាបាន បន្ឋូរអារម្មណ៍ការងារមើលចៅខ្លះដែល នៅតូចហើយគ្រប់ពេលយើងមើលគាត់អោយល្អ។ដូចជាមិនចោលសិល្បៈទេ តែត្រូវការពេលបែងចែក ដោយសារយើងហត់ច្រើន ចាស់ទុំក៏ច្រើនទុកពេលសម្រាកខ្លះ និងការងារយកមួយៗ មិនសម្រុកដូចមុនឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here