តារាសម្តែងផា ភួង ដែលមានទីផ្សារភាពយន្តនោះ បានរៀបចំពិធីខួបកំណើតធំ មួយទៀតហើយ ជូនកូនប្រុសរបស់អ្នកនាង។ បើទោះ ផា ភួង មានពិធីញឹកញាប់ តែអ្នកសិល្បៈជាច្រើននៅតែបន្ត ផ្តល់វត្តមានចូលរួម យ៉ាងច្រើនបង្កអោយ ម្ចាស់កម្មវិធី រីករាយជាថ្មី

ផា ភួងបានបង្កើតកម្មវិធី ខួបកំណើតជូនកូនប្រុសច្បង ឈ្មោះ អាង ប្រុសពេជ្រ ហៅ តួគម្រប់១៩ឆ្នាំ នៅភោជនីយដ្ឋានវី ហ្វ្រេនបឹងត្របែក។ មានតារាជាច្រើន បានផ្តល់វត្តមានចូលរួមពាសពេញ ។ ផា ភួង មានការភ្ញាក់ផ្អើលម្យ៉ាង នៅពេលដែលមើលឃើញ ថាអ្នកសិល្បៈ មានការផ្តល់ភាពលើកទឹកចិត្តចូលរួមមិនដែល ចោលនាងឡើយ។ នេះដោយសារតែនាងមាន ទំនាក់ទំនងល្អនៅក្នុងសិល្បៈ។

ផា ភួង អោយដឹងថា ខួបកំណើតនេះ ជាការលើកទឹកចិត្តដែលនាង ត្រូវតែបំពេញអោយកូនប្រុសម្តង។ ពិសេសចង់បង្ហាញក្តីស្រឡាញ់ទៅកូន មិនថាប្រុសឬស្រីម្តាយ ស្រឡាញ់ទាំង២នាក់ស្មើជីវិតដូចគ្នា។ លើសពីនេះ នាងតស៊ូលំបាកមួយរយៈ ដ៍យូរនេះដើម្បីជួយកូនចៅ មិនអោយលំបាក។ លើសពីនេះធ្វើអ្វីដើម្បីកូនទាំង២មិនអោយខកបំណងមិនថា រៀនសូត្រត្រូវរកប្រាក់អោយរៀន។ ចំណែក កូនប្រុសផា ភួង បានលើកឡើងថា សូមអរគុណអ្នកម្តាយ ផា ភួង ដែលជួយកូនៗ អោយមានចំណេះដឹងទោះលំបាកបែបណាក៏តស៊ូ។ សូមអោយអ្នកម្តាយ សម្រេចបំណងប្រាថ្នាគ្រប់បែបយ៉ាង។

LEAVE A REPLY

Please enter your comment!
Please enter your name here