កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១ តារាសម្ដែង កញ្ញា នី មុន្នីនាថ បានដឹកនាំសិល្បករសិល្បការិនីល្បីៗជាច្រើន ធ្វើការបរិច្ចាគឈាម នៅមជ្ឈមណ្ឌលបរិច្ចាគឈាម ដែលស្ថិតនៅក្បែរមន្ទីរពេទ្យរុស្ស៊ី។ នាងបង្ហាញអារម្មណ៍រំភើបចិត្ត យ៉ាងខ្លាំង ដែលអ្នកសិល្បៈច្រើនរូប បានបង្ហាញការស្រាក់ដៃគ្នានៅក្នុងសកម្មភាពមួយនេះ។

កញ្ញា នី មុន្នីនាថ និយាយថា នាងសប្បាយចិត្តយ៉ាងខ្លាំង ដែលនាងមានឱកាសបានគៀគរបងប្អូនសិល្បៈជាច្រើននាក់ អោយចូលរួមក្នុងសកម្មភាពបរិច្ចាគឈាម ដែលការគៀគរនេះ គឺដោយសារតែនាងយល់ថា កង្វះឈាមនៅក្នុងមន្ទីរពេទ្យ គឺនៅតែកើតមាន ស្របពេលដែលនាងក៏ចង់រួមចំណែកជួយបំផុសកិច្ចការនេះ អោយមហាជនបានស្គាល់។ នៅក្នុងថ្ងៃនោះ ក្រៅពីជួយបំផុស និង ជួយរៀបចំដឹកនាំកម្មវិធីនោះឡើង នាង និង ម្ដាយ ក៏បរិច្ចាគឈាមដោយផ្ទាល់ផងដែរ។ ដ្បិតតែគ្មានលុយកាក់ធំដុំដើម្បីជួយដល់សង្គម តែនាងនឹងពុះក្នុងការងារសង្គមបែបនេះ អោយបានក្រាស់ក្រែលដើម្បីជាប្រយោជន៍ ដល់យុវវ័យជំនាន់ក្រោយ។ នេះជាលើកទី២ ដែលនាងបានធ្វើសកម្មភាពបែបនេះ ដោយក្នុងពេលបន្តបន្ទាប់ នាងនឹងបន្តដឹកនាំតារាៗអោយធ្វើការបរិច្ចាគឈាមបែបនេះអោយបានញឹកញាប់ ដើម្បីបំផុសផង និង ជួយដល់សង្គមផង។

LEAVE A REPLY

Please enter your comment!
Please enter your name here