យោងតាមការបញ្ជាក់ពីសាមីខ្លួន បទចម្រៀងថ្មីមួយដែលជាប្រភេទ Original Song អមដោយ MV ផង របស់អតីត Freishies Boy ចំណាត់ថ្នាក់លេខ៣ លោក មូល សុវណ្ណគីរី កាលពីឆ្នាំ 2006 នឹងចេញជាផ្លូវការក្នុងពេលខាងមុខហើយ ដោយបទចម្រៀងនេះ លោកអះអាងថា គឺជាបទដំបូង បន្ទាប់ពីលោកស្ងប់ស្ងាត់សិល្បៈមួយរយៈ និង ក្រោយពីចាកចេញពីផលិតកម្មរស្មីស្ទឹងសង្កែ។ ស្នាដៃមួយបទនេះ រំពឹងថានឹងធ្វើអោយទទួលបានការរំរើកខ្លាំងឡើងវិញ នៅក្មុងសិល្បៈនោះផង។

នៅមិនយូរទៀតទេ បទចម្រៀងថ្មីសន្លាងរបស់ លោក មូល សុវណ្ណគីរី ដែលជាពិធីករ និង ជាអតីត Freshies Boy កាលពីឆ្នាំ២០០៦ លេខ៣ នឹងបង្ហាញរូបរាងផ្លូវការ។ មួយបទនេះ ត្រូវបានបង្ហើបថា មានការសម្រិតសម្រាំងទាំងការថត MV និង ស្ទីលតែងខ្លួន។ មកដល់លនេះ បទ”ចង់ត្រូវគ្នា” ដែលជាស្នាដៃ Original Song របស់លោក ត្រូវបានផលិតរួចរាល់ហើយ ដោយរង់ចាំតែការដាក់បង្ហោះប៉ុណ្ណោះ។ ស្នាដៃមួយបទនេះ បើទោះជាមិនទាន់ដឹងពីលទ្ធផលបែបណា តែក៏ពិតជាជួយអោយកេរ្តិ៍ឈ្មោះ របស់ លោក មូល សុវណ្ណគីរី ឈានឡើងមួយកម្រិតផងដែរ បន្ទាប់ពីលោកក៏ប្រកាសទទួលការងារសិល្បៈយ៉ាងពេញទំហឹងឡើងវិញ។ លោកក៏ប្រកាសថា នឹងបន្តបញ្ចេញស្នាដៃបទចម្រៀង និង MV ផ្ទាល់ខ្លួនបែបនេះអោយកាន់តែច្រើនផងដែរ ដើម្បីវាយលុកទីផ្សារចម្រៀង និង សម្ដែង ដែលអ្នកខ្លះប៉ាន់ស្មានថាលោកលាឈប់នោះ។

គួរបញ្ជាក់ផងដែរ កាលពីពេលប្រលង Frieshies Boy ឆ្នាំ 2006 លោក មូល សុវណ្ណគីរី ដ្បិតតែមិនបានចំណាត់ថ្នាក់លេខ1 ប៉ុន្តែលោកគឺជាបេក្ខជនដែលលេចធ្លោជាងគេ ក្នុងចំណោមមិត្តរួមជំនាន់ តាំងតែពីក្នុងពេលប្រលង ដោយក្រៅពីទទួលបានចំណាត់លេខ៣ លោកក៏ទទួលបានពាន៣បន្ថែមតែម្នាក់ឯងផងដែរ ដែលក្នុងនោះក៏មានពាន ដែលមានទឹកដមសំលេងល្អជាងគេ និង ពានដែលគ្រងឈុតតំណាងជាតិបានស្រស់ស្អាតជាងគេផងដែរ។ ជាមួយនឹងសមត្ថភាព និង ភាពលេចធ្លោនោះហើយ ដែលលោកបានក្លាយជាតារាសិល្បៈល្បីឈ្មោះ ដោយបានក្លាយជាតារាចម្រៀង នៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ជាតារាសម្ដែង និង ជាពិធីករ។ ការងារទាំងនេះ ជោគជ័យយ៉ាងខ្លាំង ប៉ុន្តែមកពីលោករវល់នឹងការងារផ្ទាល់ខ្លួនមួយរយៈទើបអ្នកខ្លះស្មានថាលោកបោះបង់សិល្បៈ។ វត្តមានត្រលប់មកវិញ ព្រមជាមួយការបញ្ចេញបទ”ចង់ត្រូវគ្នា” នេះ គឺពិតជាធ្វើអោយលោកឈានឡើង ខណៈដែលលោកនៅតែក្មេងស្រស់សង្ហា ដែលនៅទាក់ទាញផ្នែករូបសម្រស់នៅឡើយផងដែរនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here