បើកទម្លាយរឿង ពិធីករ នាង វ៉ាងសាន់ និង ស្ត្រីជំនួញនៅកូរ៉េ

0

មិនមែនគ្រាន់តែជាអ្នកតំណាង ឬ ថតផ្សាយផលិតផលសាប៊ូអោយស្ត្រីខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលជាម្ចាស់ក្រុមហ៊ុនតែប៉ុណ្ណោះទេ ការពិតពិធីករហង្សមាសល្បីឈ្មោះ លោក នាង វ៉ាងសាន់ ក៏ជាម្ចាស់ភាគហ៊ុនធំមួយ និង អាចចាត់ទុកថា គឺជាម្ចាស់ក្រុមហ៊ុនមួយរូបប្រចាំនៅស្រុកខ្មែរទៀតផង។ លោកស្វះស្វែងលើការការផ្សព្វផ្សាយទាំងឡាយនាពេលចុងក្រោយ គឺដោយសារតែនោះក៏ជាមុខជំនួញផ្ទាល់ខ្លួន បន្ថែមពីលើសិល្បៈ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយ”ផ្ទះតារាធីវី” នាពេលថ្មី លោក នាង វ៉ាងសាន់ អះអាងថា ផលិតផលសាប៊ូព្យាបាលសក់ម៉ាក TAEHEE COS ដែលជាផលិតផលទាំងស្រុងមកពីប្រទេសកូរ៉េខាងត្បូងនេះ ការពិតគឺជាការបង្កើតឡើងដោយម្ចាស់ក្រុមហ៊ុនដែលជាស្ត្រីមួយរូបរស់នៅទីនោះ ហើយបាននាំមកចរាចរនៅក្នុងបហរទេសកម្ពុជា ដោយម្ចាស់ភាគហ៊ុន២នាក់ផ្សេងទៀត ដែលជាអ្នកចែកចាយផ្ដាច់មុខនៅកម្ពុជា។ លោកបានស្គាល់ក្រុមហ៊ុននេះ គឺដោយសារតែមានការណែនាំ បន្ទាប់ពីសក់របស់លោកគឺខូចសរសៃសក់ បណ្ដាលពីគៀបសក់ច្រើន និង ត្រូវជ្រុះច្រើន។ ដោយសារតែការប្រើប្រាដសាប៊ូនេះ ត្រូវនឹងសក់ក្បាល ទើបលោក និង តំណាងផលិតផលនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានទំនាក់ទំនងគ្នា ហើយដោយមានការស្នើពីតំណាងគ្រប់គ្រងផលិតផលនៅក្នុងប្រទេសកម្ពុជាផង ទើបលោកក៏ក្លាយជាម្ចាស់ភាគហ៊ុនមួយ។ លោកថាមកទល់ពេលនេះ ផលិតផល TAEHEE CO មានម្ចាស់ក្រុមហ៊ុនសរុបចំនួន៤នាក់ ដោយម្ចាស់ក្រុមហ៊ុនធំគឺជាស្ត្រីខ្មែររស់នៅកូរ៉េ និង ៣នាក់ទៀតគឺជាតំណាងនៅកម្ពុជា ដោយនៅក្នុងនោះ គឺមានលោកម្នាក់។ នៅក្នុងក្រុមហ៊ុននេះ ក្រៅពីលោកត្រូវដើរតួជាអ្នកផ្សព្វផ្សាយ ជាអ្នកថតបង្ហាញ លោកក៏មាននាទីបង្ហោះលោក និង ឆ្លើយតបឆាតអតិថិជន ដូចគ្នានឹងភាគហ៊ុនផ្សេងទៀតផងដែរ។ លោកថាមិនប៉ះពាល់មុខតំណែងជាពិធីករទេ ដោយសារតែការងារបើកក្រុមហ៊ុននាំចូលផលិតផលនេះ គឺអាចធ្វើការតាមរយៈទូរស័ព្ទបាន ដោយមិនចាំបាច់ជួបគ្នា។

លោក នាង វ៉ាងសាន់ បន្តថា ជាមួយនឹងឱកាសបានក្លាយជាម្ចាដក្រុមហ៊ុនមួយចំណែក លោករំពឹងថា មុខរបរអនឡាញនេះ នឹងទទួលបានជោគជ័យ ស្របពេលដែលតាំងពីបានដាក់ហ៊ុន ហើយធ្វើទីផ្សារថតបង្ហោះ គឺផលិតផលមួយនេះ មានការឈានឡើងតម្រូវ។ លោក និង ដៃគូ នឹងមានពិធីបើកសម្ពោធក្នុងពេលខាងមុខក្រោយស្ងប់កូវីត១៩ តែចំពោះរឿងថាត្រូវធ្វើអោយធំ ឬ ធ្វើបែបណានោះ គឺមិនទាន់ដឹងទេ។ លោកក៏ប្រកាសថា ផលិតផលនេះ នឹងមិនជ្រើសតំណាងចែកចាយច្រើននាក់នោះដែរ គឺនឹងរើសតែតំណាងធំៗប្រចាំខេត្តប៉ុណ្ណោះ ដើម្បីកុំអោយអ្នកលក់ច្រើនជាងអ្នកទិញ។ លោកក៏គម្រោងនឹងធ្វើកម្មវិធីជួបជុំតំណាងចែកចាយ និង ចុះផ្សព្វផ្សាយនៅតាមបណ្ដាខេត្ត អោយមានការដឹងឮពីផលិតនេះអោយខ្លាំងផងដែរ ដើម្បីចែកចាយផលិតផលសាប៊ូបំបាត់អង្គែ ព្យាបាលស្បែកក្បាល ជួយបណ្ដុះសក់ បំបាត់សក់ជ្រុះ ដ៏ល្អមួយនេះអោយអ្នកមានបញ្ហាខូចសក់បានដឹង។ ក្នុងនោះលោកក៏នៅតែបន្តទទួលថតម៉ូដ សម្ដែងរឿង និង ធ្វើពិធីករក្រៅឆាកផងដែរ បើទោះជាក្នុងពេលនេះ បានក្លាយជាម្ចាស់ជំនួញផ្ទាល់ខ្លួនមួយរូប។


LEAVE A REPLY

Please enter your comment!
Please enter your name here