អាចារ្យ A សុំទោសម៉ែរួយ ក្រោយវាយប្រហារទាំងយល់ច្រឡំ

0

បន្ទាប់ពីធ្វើការវាយប្រហារយ៉ាងចំៗតាមរយៈការ Live vedio ក្នុង​ Facebook Page របស់អាចារ្យ​ A អគ្គនាយកវិទ្យុ ABC កម្ពុជា 107.5 កាលពីថ្ងៃទី 30 ខែ មិថុនានាពេលកន្លងមក ទៅលើអ្នកលក់ Online ដ៏ល្បីគឺ ម៉ែរួយ ដោយប្រើពាក្យសម្ដីមិនសមរម្យ ខណៈដែលលោកមិនទាំងបានស្គាល់សាមីខ្លួនម៉ែរួយថាជាមនុស្សបែបណាផងនោះ។ យ៉ាងណាក៏ដោយ គេឃើញអាចារ្យអេ ប្រែប្រួលជំហនិងបានសុំទោសដល់ក្រុមហ៊ុនរួយ infinity ជាផ្លូវការបន្ទាប់ពីទទួលបានលិខិតតបតយ៉ាងត្រជាក់ពីខាងម៉ែរួយ ។

អាចារ្យ​A​ ដែលទើបតែ វាយប្រហារ​ និងបរិហារកេរ្តិ៍​លេីម៉ែរួយ​ចំៗ​យ៉ាងខ្លាំង​នោះ លួចខ្សឹបប្រាប់ប្រិយមិត្តរបស់គាត់ថា​ លេីកក្រោយកុំយកពត៌មានមិនច្បាស់មកប្រាប់លោក​ អាចារ្យ​A​បន្តទៀត​ បេីនិយាយ​ខុស​ប្រយ័ត្ន​គេប្តឹង​ ។

ជាមួយនឹងការទទួលបានសារឆ្លើយតបដែលជាការបកស្រាយរបស់ម៉ែរួយ​នោះ អាចារ្យ​ A​ ក៏បាននិយាយថា​ ក្រុមហ៊ុន​មែរួយ​ជាក្រុម​ហ៊ុនស្របច្បាប់​ គាត់និងឈប់វាយប្រហារ​ បន្តទៀតចាប់ពីថ្ងៃម្សិលមិញតទៅ​ មិនត្រឹមតែប៉ុណ្ណោះ​ អាចារ្យ​A​ បានសសេីរថា​ ម៉ែរួយមានសុជីវធម៌ល្អ​ ចំពោះ​ការនិយាយស្តី​ គ្មានពាក្យតបទៅវិញដោយការជេរ​ រឺប្រេីពាក្យមិនសមរម្យ​ ។

សរុបមករឿងដែលកេីតឡេីងទាំងអស់​ គឺដោយសារការយល់ច្រឡុំ​ ដោយហេតុ​ថា​ ប្រិយមិត្ត​អាចារ្យ​ A ពាំនាំពត៌មានមិនច្បាស់ប្រាប់អាចារ្យ​ A។

LEAVE A REPLY

Please enter your comment!
Please enter your name here