អតីត តារាចម្រៀង ធ្លាបស្រូបបានប្រជាប្រិយភាព កាលពីច្រើនឆ្នាំ មុន ឃុំ ប៉ុណ្ណាដែត ស្វាមី យក់ ឋិតរដ្ឋា ស្រាប់តែ បង្ហាញ តម្រុុយ ចង់ច្រៀងម្តងទៀត។ ឯចម្រៀងដែលលោក សម្រេចផលិតជាបទ ដែលលោក ធ្លាប់មានការគាំទ្រពីទស្សនិកជនកាលពីច្រើនឆ្នាំមុន។

បើទោះបិជា ឃុំ ប៉ុណ្ណាដែត ឃ្លាតពីចម្រៀង អស់ជាច្រើនឆ្នាំ តែហ្វេនៗ ដែលនិយមគាំទ្រ សមត្ថភាព សំឡេងរបស់លោក នៅតែចង់ឃើញ តារាសំណព្វចិត្ត របស់ខ្លួន មានឱកាសវិលមកវេទិកា ម្តងទៀត។យ៉ាងណាមិញ រហូតមកទល់ពេលនេះ តារាប្រុសរូបនេះ នៅមិនទាន់មានការ សម្រេចចិត្តណាមួយ បម្រើសំណូមពរ មិត្តអ្នកគាំទ្រ។ នេះ ប្រហែលជាលោកលៃលក ពេលមិនទាន់បាន ក្នុងពេលកំពុងមមាញឹក។

ថ្មីៗនេះ លោកបានបង្ហោះពាក្យ ពេចន៍ ខ្លះដែលចង់ច្រៀងម្តងទៀត ហើយហ្វេនៗ ដែលបានដឹង ក៏សប្បាយចិត្តនិងចង់អោយលោក សម្រេចចិត្តអោយលឿនបើអាច។ ប៉ុណ្ណាដែត នៅតែជម្រុញទឹកចិត្តអោយ ភរិយា ប្រឡូកសិល្បៈបើទោះជាលោកខកខាន ដោយសារយល់ថា កេរ្តី៍ឈ្មោះដែលបានមកពីពេលនេះ គឺសិល្បៈនេះឯងដែលខំកសាងតាំងពីនៅយុវវ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here