កាលពីថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន HK7 ដែលជាក្រុមហ៊ុន Cosmictic នាំមុខគេមួយនៅកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់ម៉ូតូ Zommer X 2021 ដល់អ្នកតំណែងឆ្នើម២រូបនៅរាជធានីភ្នំពេញ បន្ទាប់ពីអ្នកតំណាងឆ្នើមទាំងពីរ បានកាត់ស្ដុកពីក្រុមហ៊ុនក្នុងម្នាក់ ១៥ម៉ឺនដុល្លារ ត្រឹមតែរយៈពេល១៥ថ្ងៃ ដែលក្រុមហ៊ុនបានកំណត់។ អ្នកទាំងពីរត្រូវបានក្រុមហ៊ុននាំយកម៉ូតូ យកទៅប្រគល់ជូន ដល់គេហដ្ឋានរៀងៗខ្លួនផង ដោយមានឆាក និង ពិធីករ លោក អៀង ចេនឡា ជាអ្នកប្រកាសជូន។

អ្នកទទួលបានរង្វាន់ម៉ូតូទាំង២រូបនោះ រួមមាន កញ្ញា អាឈី ជាតំណាងធំនៅទួលសង្កែ វ័យ២៤ឆ្នាំ និង ម្នាក់ទៀត គឺអ្នកស្រី ហ៊ុន សុផាន់ណា អ្នកតំណាងធំនៅពោធិចិនតុង ដែលមានវ័យ៤១ឆ្នាំ។ អ្នកទាំងពីបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ក្នុងឱកាសទទួលបានរង្វាន់ម៉ូតូ ដែលក្រុមហ៊ុនយកទៅប្រគល់ជូន និងថាការបណ្ដាក់ទុនរកស៊ីជាមួយ HK7 មិនគ្រាន់តែបានប្រាក់ចំណេញ បានសម្រស់ស្រស់ស្អាត និង បានកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពេលនេះ ក៏ទទួលបានរង្វាន់ពិតៗ ពីក្រុមហ៊ុនផងដែរ។

លោកស្រី អុឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 បញ្ជាក់ថា នេះគ្រាន់តែជារង្វាន់លើកទឹកចិត្តតូចមួយដែលក្រុមហ៊ុនផ្ដល់ជូន សម្រាប់តំណាងចាយចាយ ដែលលក់ដាច់ខ្លាំង ដល់កម្រិតដែលបានកាត់ស្ដុកត្រឹមតែ១៥ថ្ងៃ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន នឹងមានរង្វាន់គឺរថយន្ត Lexus 450 ជាច្រើនគ្រឿងទៀតផ្ដល់ជូន សម្រាប់អ្នកលក់ដាច់ខ្លាំង ក្នុងកម្រិតណាមួយបន្ថែមទៀត។ លោកស្រីថា បន្ទាប់ពីរង្វាន់ម៉ូតូ រង្វាន់រថយន្ត Lexus 450 និង ត្រូវផ្ដល់ជូន ប៉ុន្តែមិនទាន់បង្ហើបថា ទាល់តែកាត់ស្ដុកកម្រិតណានៅឡើយទេ ដោយគ្រាន់តែបង្ហើបថា ទោះអ្នកតំណាង កាត់ដល់ប៉ុន្មាននាក់ ក៏នៅតែជូន។

LEAVE A REPLY

Please enter your comment!
Please enter your name here